សិល្បៈ

អបអរសាទរ! តារាកំប្លែងជើងចាស់ លោកយាយ ណយ សំណាង បានជាសះស្បើយពីជំងឺកូវីដហើយ

BY
Khmernote Media
May 30, 2021

យោងតាមការបញ្ជាក់ពីលោក វណ្ណា ស័ក្តិ បានឲ្យដឹងថា បាទថ្ងៃនេះខ្ញុំសែនសប្បាយចិត្តរកអ្វីប្រៀបផ្ទឹមពុំបានឡើយ តើបងប្អូនដឹងថាខ្ញុំសប្បាយចិត្តរឿងអីអត់បាទ? ដោយសារតែថ្ងៃនេះខ្ញុំបាទនិងម៉ាក់ជាទីស្រលាញ់របស់ខ្ញុំបានជាសះស្បើយ ហើយត្រឡប់ទៅផ្ទះដ៏សែនកក់ក្តៅរបស់ខ្ញុំវិញបានហើយបាទ😍😍😍 😍😍😍ហើយខ្ញុំនិងម៉ាក់របស់ខ្ញុំពិតជាអរគុណដល់បងប្អូនពូមីងពុកម៉ែតាយាយដែលតែងតែជូនពរអោយខ្ញុំនិងម៉ាក់របស់ខ្ញុំឆាប់ជាសះស្បើយ ហើយឆាប់បានត្រឡប់ទៅផ្ទះវិញ😍😍😍 🙏🙏🙏អរគុណខ្លាំងណាស់😍😍😍

ហើយខ្ញុំបាទក៏🙏🙏🙏សូមអរគុណដល់ប្រមុខរាជរដ្ឋាភិបាលដែលមានសម្តេចពុកជាប្រមុខថ្នាក់ដឹកនាំកំពូល ដែលលោកតែងតែគិតគូរដល់ប្រជាជនទូទាំងប្រទេសយ៉ាងមមាញឹកនិងយកចិត្តទុកដាក់បំផុត… រួមទាំងបងប្អូនពូមីងពុកម៉ែ ដែលកំពុងតែសម្រាកព្យាបាលជម្ងឺកូវិត១៩នៅគ្រប់មន្ទីពេទ្យតូចធំនៅក្រុងភ្នំពេញនិងតាមបណ្តាខេត្តផ្សេងៗទៀតផង ហើយក៏ដូចជាសូមអរគុណ🙏🙏🙏ដល់ថ្នាក់ដឹកនាំមន្ទីពេទ្យ “មិត្តភាពខ្មែរសូវៀត” និងក្រុមលោកគ្រូអ្នកគ្រូពេទ្យប្រចាំនៅមន្ទីពេទ្យ”មិត្តភាពខ្មែរសូវៀត” ដែលពួកគាត់តែងតែយកចិត្តទុកដាក់មើលថែព្យាបាលអ្នកជម្ងឺយ៉ាងញាប់ដៃញាប់ជើងមិនគិតពីការហត់នឿយឡើយ រួមទាំងម្តាយរបស់ខ្ញុំហើយនិងរូបខ្ញុំបានយ៉ាងល្អណាស់🙏❤️️❤️️❤️️🙏

ជាចុងក្រោយនេះខ្ញុំសូមលើកម្រាមដប់🙏ថ្លែងអំណរអរគុណនិងជូនពរដល់ប្រមុខថ្នាក់ដឹកនាំទាំងអស់ និងលោកគ្រូអ្នកគ្រូពេទ្យទាំងអស់ ជួបតែសេចក្តីសុខចម្រើន រកទទួលទានមានបាន សូមមានសុភមង្គលក្នុងក្រុមគ្រួសារ និងប្រាថ្នាអ្វីៗសូមអោយបានសម្រេចដូចបំណងប្រាថ្នាផងចុះ🙏🙏🙏 បើខ្ញុំបាទ វណ្ណា ស័ក្តិ សរសេរទៅមានពាក្យពេជ្រលើសលួសខុសឆ្គងត្រង់ណាមិនសមរម្យ សូមមេត្តាអធ្យាស្រ័យ ខន្តីអភ័យទោសផង🙏🙏🙏៕

Share This Post: