ព័ត៌មានជាតិ
រូបបដិមាព្រះសិវ និងព្រះនាងឧមាភគវតី ធ្វើពីលោហធាតុ សាងសង់នៅរង្វង់មូលមហាវិថីរាម ជាប់ឆ្នេរសមុទ្ររាម នឹងលេចចេញរូបរាងឆាប់ៗខាងមុខនេះ
BY Khmernote Media
May 31, 2021
ខេត្តព្រះសីហនុ- រូបបដិមាព្រះសិវ និងព្រះនាងឧមាភគវតី ធ្វើពីលោហធាតុ មានកម្ពស់ ៩ម៉ែត្រ គង់នៅលើបល្ល័ង្គ កម្ពស់ ៦,១៥០ម៉ែត្រ មានកម្ពស់សរុប ១៥,១៥០ម៉ែត្រ សាងសង់នៅរង្វង់មូលមហាវិថីរាម ជាប់ឆ្នេរសមុទ្ររាម នឹងលេចចេញរូបរាងនាពេលឆាប់ៗខាងមុខនេះ ដែលជាគម្រោងអភិវឌ្ឍន៍ជាមួយហេដ្ឋារចនាសម្ពន្ធ័ផ្លូវថ្នល់ក្នុងខេត្តព្រះសីហនុ។

មន្ត្រីថ្លែងថា រូបបដិមាព្រះសិវ និងព្រះនាងឧមាភគវតី គឺតំណាងឱ្យនិមិត្តរូបនៃការបង្កើតលោក តំណាងឱ្យសេចក្តីសុខ សុភមង្គល ភាពសុខសាន្ត និងសុខុដុមនីយកម្មក្នុងគ្រួសារ និងសង្គម។

ប្រភព៖ លោក Huy Bunleng