សិល្បៈ

នាំឪពុកចូលផ្ទះថ្មី លោក ករុណា ពេជ្រ បួងសួងសូមអោយមានអភិនិហា អោយឪពុកបានស្គាល់រូបលោក តែ១ម៉ោងក៏អស់ចិត្ត

BY
Khmernote Media
May 31, 2021

ប្រិយមិត្តទាំងអស់គ្នាប្រាកដជាស្គាល់លោក ករុណា ពេជ្រ ដែលជាតារាចម្រៀងដ៏ល្បីឈ្មោះមួយរូប ហើយលោកមិនត្រឹមតែជាតារាចម្រៀងដ៏ល្បីប៉ុណ្ណោះទេ ថែមទាំងជាកូនប្រុសដ៏កត្តញ្ញូចំពោះឪពុក ដែលមានជំងឺមិនអាចចងចាំនរណាឡើយ។ ម្សិលមិញនេះផងដែរ លោក ករុណា ពេជ្រ បានរៀបចំនាំលោកឪពុកចូលនៅផ្ទះថ្មី ដែលជាវីឡាដ៏ធំស្កឹមស្កៃ ដែលរូបលោកខិតខំប្រឹងប្រែងសាងសង់ឡើង ដើម្បីរស់នៅជាមួយលោកឪពុក នាពេលវេលាចុងក្រោយជាមួយគាត់។

លោក ករុណា ពេជ្រ ក៏បានបង្ហោះឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកផងដែរថា “រំភើបណាស់ ប៉ា អើយ… ប៉ា ពិតជារងចាំចូលនៅផ្ទះថ្មីយើងមែន ប៉ា…
ទឹកភ្នែកមិនដឹងខ្លួន យើងហ្នឹងរស់នៅផ្ទះនេះជាមួយគ្នារហូតណា ប៉ា ណា…ហេង ហេង …. លាភ ជយ័ ថ្ងៃល្អ សូមអោយមានអភិនិហា អោយប៉ាខ្ញុំ បានស្គាល់ខ្ញុំ មួយម៉ោងមក ….🙏🙏🙏🙏🙏🙏🙏🙏🙏 ❤️❤️❤️❤️❤️❤️❤️❤️❤️”៕

Share This Post: