ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋបាលខេត្តតាកែវ សម្រេចផ្អាកអាជីវកម្មលក់ដូរនៅផ្សារសៃវ៉ាជាបណ្ដោះអាសន្ន ក្រោយរកឃើញមានអ្នកវិជ្ជមាននៅទីនោះ

    BY Khmernote Media May 31, 2021
    រដ្ឋបាលខេត្តតាកែវ សម្រេចផ្អាកអាជីវកម្មលក់ដូរនៅផ្សារសៃវ៉ាជាបណ្ដោះអាសន្ន ក្រោយរកឃើញមានអ្នកវិជ្ជមាននៅទីនោះ

    ខេត្តតាកែវ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តតាកែវ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ បានចេញសេចក្តីសម្រេចស្តីពីការផ្អាកបណ្តោះអាសន្ននូវអាជីវកម្ម​ ការលក់ដូរនៅផ្សារសែវ៉ា​ ស្ថិតក្នុងភូមិសៃវ៉ា​ ឃុំព្រៃផ្តៅ​ ស្រុកព្រៃកប្បាស ដោយរដ្ឋបាលខេត្ត ត្រូវបានផ្អាកបណ្ដោះអាសន្ននូវអាជីវកម្ម ការលក់ដូរទាំងអស់នៅក្នុងផ្សារសៃវ៉ា ដែលជាតំបន់មានអ្នកវិជ្ជមានកូវីដ-១៩ បានប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលជាច្រើននាក់ពាក់ព័ន្ធ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ចាប់ពីម៉ោង ១៤៖០០នាទី ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ រហូតដល់មានការជូនដំណឹងជាថ្មី។

    ក្នុងគោលបំណង ដើម្បីកាត់ផ្ដាច់ការឆ្លងរាលដាល នៃជំងឹកូវីដ-១៩ នៅក្នុងភូមិសាស្ត្រ ដែលត្រូវបានបិទខ្ទប់និងទប់ស្កាត់ជំងឺនេះមិនឱ្យឆ្លងរាលដាលទៅតំបន់ផ្សេងៗទៀត ៕

    សូមអានសេចក្ដីជូនដំណឹងលម្អិតរបស់ រដ្ឋបាលខេត្តតាកែវ ដូចខាងក្រោម៖

    ប្រភព៖ រដ្ឋបាលខេត្តតាកែវ

    Share This Post: