ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋាករទឹកស្វយ័ត ផ្អាកផ្គត់ផ្គង់ទឹកស្អាតរយៈពេលខ្លី នៅតាមបណ្ដាខណ្ឌចំនួន៤ ក្នុងក្រុងភ្នំពេញ

    BY Khmernote Media May 31, 2021
    រដ្ឋាករទឹកស្វយ័ត ផ្អាកផ្គត់ផ្គង់ទឹកស្អាតរយៈពេលខ្លី នៅតាមបណ្ដាខណ្ឌចំនួន៤ ក្នុងក្រុងភ្នំពេញ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានចេញសេចក្តីជូនដំណឹង ស្តីពីការផ្អាកផ្គត់ផ្គង់ទឹកស្អាតមួយរយៈពេលខ្លី នៅតាមបណ្ដាខណ្ឌមួយចំនួន ក្នុងរាជធានីភ្នំពេញ ដែលមានដូចខាងក្រោម៖

    ១. នៅលើចិញ្ចើមផ្លូវលេខ១៨៨K កែងនឹងផ្លូវលេខ១៨៨K-៣ នៅសង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ នៅយប់ថ្ងៃអង្គារ ទី១៥ ខែមិថុនា ឆ្នាំ២០២១។
    ២. នៅលើចិញ្ចើមផ្លូវលេខ៦០D កែងនឹងផ្លូវលេខ២២២DT នៅសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅយប់ថ្ងៃអង្គារ ទី១៥ ខែមិថុនា ឆ្នាំ២០២១។
    ៣. នៅលើចិញ្ចើមផ្លូវលេខ១២៣R នៅសង្កាត់ច្រាំងចំរេះ ខណ្ឌឬស្សីកែវ និងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅយប់ថ្ងៃព្រហស្បតិ៍ ទី១០ ខែមិថុនា ឆ្នាំ២០២១។
    ៤. នៅលើចិញ្ចើមផ្លូវលេខ១៤០CC នៅសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅយប់ថ្ងៃអង្គារ ទី៨ ខែមិថុនា ឆ្នាំ២០២១។
    ៥. នៅលើចិញ្ចើមផ្លូវលេខ១៤០CC នៅសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅយប់ថ្ងៃអង្គារ ទី៨ ខែមិថុនា ឆ្នាំ២០២១។

    ប្រភព៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ Phnom Penh Water Supply Authority

    Share This Post: