ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ទារក៣នាក់បានជាសះស្បើយពីជំងឺកូវីដ១៩ និងត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ

    BY Khmernote Media June 1, 2021
    ទារក៣នាក់បានជាសះស្បើយពីជំងឺកូវីដ១៩ និងត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ

    រាជធានីភ្នំពេញ៖ យោងតាមការបញ្ជាក់នៅលើគណនីហ្វេសប៊ុករបស់ មន្ទីរពេទ្យគន្ធបុប្ផា បានឲ្យដឹងថា នាយប់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យបានធ្វើការជួយសង្គ្រោះទារក៣នាក់វិជ្ជមានកូវីដ-១៩ និងមានជំងឺប្រចាំកាយ ព្រមទាំងអាណាព្យាបាល៣នាក់ សរុប៦នាក់ បានជាសះស្បើយពីជំងឺកូវីដ១៩ បានត្រឡប់ទៅផ្ទះវិញ និងត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃទៀត។

    មន្ទីរ​ពេទ្យ​គន្ធបុប្ផា​ បាន​ឱ្យ​ដឹងទៀត​ថា ​ក្រុមគ្រូពេទ្យយុទ្ធជនអាវស គ្រប់វេនយាមប្រចាំការ រាល់ការព្យាបាលទាំងអស់ ហើយនេះជាលទ្ធផលនៃការពិនិត្យ ព្យាបាលដោយមិនបង់ថ្លៃ និងមិនមានការរើសអើង ដែលអាចបន្តប្រព្រឹត្តទៅបាន ដោយសារការបរិច្ចាគរបស់សប្បុរសជនទាំងអស់៕

    Share This Post: