សូមប្រយ័ត្ន! ចាប់ពីថ្ងៃស្អែកទៅ កម្ពុជារងឥទ្ធិពលខ្យល់មូសុងនិរតី ដែលអាចមានភ្លៀងធ្លាក់ស្ទើរទូទាំងប្រទេស
យោងតាមការបញ្ជាក់ពីក្រសួងធនធានទឹក និងឧតុនិយម ចាប់ពីថ្ងៃទី២ ខែមិថុនា ដល់ថ្ងៃទី៨ ខែមិថុនា បានឲ្យដឹងថា ក្នុងមួយសប្តាហ៍ទៅមុខនេះ កម្ពុជាទទួលឥទ្ធិពលនៃខ្យល់មូសុងនិរតីក្នុងនោះ៖
+ ពីថ្ងៃទី២-៤ ខែមិថុនា ខ្យល់មូសុងនិរតីមានកម្លាំងខ្សោយ
+ ពីថ្ងៃទី៥-៨ ខែមិថុនា ខ្យល់មូសុងនិរតីមានកម្លាំងពីបង្គួរទៅខ្លាំង
+ នៅយប់ថ្ងៃទី៣១ ខែឧសភា ស្ថិតនៅខាងកើតហ្វីលីពីនមានការកកើតនូវព្យុះទី៣ឈ្មោះ ឆយវ៉ាន់ (Choi-wan) ដែលកំពុងធ្វើដំណើរស្របប្រទេសហ្វីលីពីន ឆ្ពោះទៅភាគឦសានដោយមិនមានឥទ្ធិពលមកលើកម្ពុជាយើងទេ។
ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖

១- បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល៖
– សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧អង្សាសេ
– សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥អង្សាសេ
– នៅថ្ងៃទី២-៥ ខែមិថុនា នឹងអាចមានភ្លៀងធ្លាក់មិនសូវរាយប៉ាយក្នុងកម្រិតខ្សោយ
– នៅថ្ងៃទី៦-៨ ខែមិថុនា នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតមធ្យមទៅបង្គួរ
២- បណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន៖
– សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦អង្សាសេ
– សីតុណ្ហភាពអតិបរមា មានពី ៣០-៣៣អង្សាសេ
– នៅថ្ងៃទី២-៥ ខែមិថុនា នឹងអាចមានភ្លៀងធ្លាក់មិនសូវរាយប៉ាយក្នុងកម្រិតខ្សោយ
– នៅថ្ងៃទី៥-៨ ខែមិថុនា នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតមធ្យមទៅបង្គួរ
៣- បណ្តាខេត្តនៅតំបន់មាត់សមុទ្រ៖
– សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦អង្សាសេ
– សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤អង្សាសេ
– នៅថ្ងៃទី២-៥ ខែមិថុនា នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយ
– នៅថ្ងៃទី៦-៨ ខែមិថុនា នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពពីបង្គួរទៅច្រើន នឹងនៅលើផ្ទៃសមុទ្រនឹងអាចមានភ្លៀងខ្យល់បក់ខ្លាំង និងរលកសមុទ្រខ្ពស់ៗ។
