ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ខណ្ឌចំនួន៥នេះមានអ្នកឆ្លងកូវីដច្រើនជាងគេ រយៈពេល១សប្តាហ៍ចុងក្រោយ

    BY Khmernote Media June 1, 2021
    ខណ្ឌចំនួន៥នេះមានអ្នកឆ្លងកូវីដច្រើនជាងគេ រយៈពេល១សប្តាហ៍ចុងក្រោយ

    យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា ក្នុងរយៈពេលមួយសប្ដាហ៍ចុងក្រោយនេះ (គិតចាប់ពីថ្ងៃទី២៤-៣០ ខែឧសភា ឆ្នាំ២០២១) ខណ្ឌ ដែលមានអ្នកឆ្លងច្រើនជាងគេរួមមាន៖

    🔴🔴🔴🔴🔴 ខណ្ឌ ពោធិ៍សែនជ័យ
    🔴🔴🔴🔴ខណ្ឌ មានជ័យ
    🔴🔴🔴ខណ្ឌ សែនសុខ
    🔴🔴ខណ្ឌ ឫស្សីកែវ
    🔴 ខណ្ឌ កំបូល

    អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ អំពាវនាវសូមបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងខណ្ឌទាំងនេះ ​ពាក់ម៉ាស់ រក្សាគម្លាត និងឧស្សាហ៍លាងដៃ គ្រប់ពេលវេលា​ គ្រប់ទីកន្លែង និងសូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួន ប្រសិនបើ មានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វើតេស្ដ៕

    Share This Post: