ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ចូលខែថ្មី ខេត្តព្រៃវែងរកឃើញអ្នកឆ្លងកូវីដកើនរហូតដល់ ៦៥នាក់ ដែលជាចំនួនច្រើនបំផុតមិនធ្លាប់មាន

    BY Khmernote Media June 1, 2021
    ចូលខែថ្មី ខេត្តព្រៃវែងរកឃើញអ្នកឆ្លងកូវីដកើនរហូតដល់ ៦៥នាក់ ដែលជាចំនួនច្រើនបំផុតមិនធ្លាប់មាន

    ថ្ងៃនេះ រដ្ឋបាលខេត្តព្រៃវែង បានរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៦៥នាក់ បន្ថែមទៀត (ចំនួនច្រើនបំផុត មិនធ្លាប់មាននៅខេត្តព្រៃវែង) តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅមូលដ្ឋានក្នុងស្រុកចំនួន៦ ដូចខាងក្រោម:

    ១- ក្រុងព្រៃវែង ចំនួន១៣នាក់
    ២- ស្រុកព្រះស្ដេច ចំនួន២៦នាក់
    ៣-ស្រុកបាភ្នំ ចំនួន១៤នាក់
    ៤- ស្រុកពាមជរ ចំនួន៤នាក់
    ៥- ស្រុកមេសាង ចំនួន៧នាក់
    ៦- ស្រុកកំពង់ត្របែក ចំនួន១នាក់

    បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង ៦៥នាក់ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត និងតាមមន្ទីរពេទ្យបង្អែកស្រុករបស់ពួកគេនីមួយៗ។
    ជាថ្មីម្តងទៀត ចំពោះអ្នកដែលបានប្រាស្រ័យទាក់ទងប៉ះពាល់ដោយផ្ទាល់ឬប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ១៩ ខាងលើ សូមដាក់ខ្លួនដាច់ដោយឡែកតាមដានសុខភាពរយៈពេល១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរដើម្បីយកសំណាកនិងធ្វើចត្តាឡីស័ក (៣ការពារ ៣កុំ)។

    Share This Post: