កម្លាំងសមត្ថកិច្ចខណ្ឌដង្កោ បង្ហាញមុខជាសាធារណៈជនសង្ស័យ៧នាក់ ដែលតែងធ្វើសកម្មភាពកាច់.កម៉ូតូ គាស់ផ្ទះប្រជាពលរដ្ឋយ៉ាងសកម្ម
រាជធានីភ្នំពេញ៖ កម្លាំងសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌខណ្ឌដង្កោ បានបង្ហាញមុខជាសាធារណៈជនសង្ស័យ៧នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន, កាច់កម៉ូតូ គាស់ផ្ទះប្រជាពលរដ្ឋយ៉ាងសកម្ម នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១។

លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការខណ្ឌដង្កោ បានឲ្យដឹងថា ជនសង្ស័យទាំង៧នាក់ខាងលើមាន៖
ទី១.ឈ្មោះ នាង សារិទ្ធ ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ទី២.ឈ្មោះ រិទ្ធ វណ្ណៈ ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរមុខរបរជាងពិតាន ទីលំនៅភូមិព្រៃទីទុយ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ទី៣.ឈ្មោះ យុង សីហា ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ទី៤.ឈ្មោះ កង ណារិន ហៅ ដា ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ទី៥.ឈ្មោះ យុង ចិន្តា ហៅ ដា ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ទី៦.ឈ្មោះ រឿន យឺត ហៅ វែង ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ទី៧.ឈ្មោះ កែវ សុខជា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (ជនសង្ស័យទាំង៧នាក់មានសារធាតុញៀន) ។
លោកអធិការបានបន្តថា មុនឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំងនេះ គឺកម្លាំងសមត្ថកិច្ចខណ្ឌដង្កោរ បានជិះម៉ូតូល្បាតក្នុងមូលដ្ឋាន ដើម្បីការពារសុខសុវត្ថិភាពប្រជាពលរដ្ឋ ឲ្យស្របតាមគោលនយោបាយភូមិសង្កាត់ មានសុវត្ថិភាព ហើយខណៈកំពុងល្បាតក៏ឃើញជនសង្ស័យបីនាក់ ជិះម៉ូតូឌុបគ្នាកាត់វាលស្រែ ក្នុងភូមិម្ភៃបួន សង្កាត់ព្រៃស ក៏ឃាត់សួរនាំ ស្រាប់តែឆែកឃើញសម្ភារកាច់កម៉ូតូ នៅជាប់ខ្លួនពួកគេ ទើបកម្លាំងសមត្ថកិច្ចសម្រេចឃាត់ខ្លួន យកមកសួរនាំ នៅប៉ុស្តិ៍រដ្ឋបាលព្រៃស រហូតឈានដល់ការឃាត់ខ្លួនបក្ខពួកចំនួន៤នាក់បន្ថែមទៀត(សរុប៧នាក់)។
លោកអធិការបញ្ជាក់ថា ក្រោយសួរនាំជនសង្ស័យបានឆ្លើយសារភាពថា ពួកគេពិតជាធ្លាប់ បានធ្វើសកម្មភាពកាច់កម៉ូតូ នឹងគាស់ផ្ទះប្រជាពលរដ្ឋ រួមទាំងប្រើប្រាស់នៅសារធាតុញៀន។ ដូច្នេះយោងតាមចម្លើយសារភាព របស់ជនសង្ស័យ សមត្ថកិច្ចបានសម្រេច កសាងសំណុំរឿងបញ្ជូន ខ្លួនជនសង្ស័យទាំង៧នាក់ រួមទាំងវត្ថុតាង ទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមនីតិវិធីច្បាប់៕






ដោយ៖ បងម៉េង ខ្មែរណូត