បច្ចេកវិទ្យា

ដំណឹងល្អសម្រាប់អ្នកនិយមគាំទ្រផលិតផលឆ្លាតវៃហួវៃ ក្នុងឱកាស ប្រម៉ូសិនពិសេស Huawei Service Carnival

BY
Liny Chan
June 1, 2021

Huawei មិនត្រឹមតែជាក្រុមហ៊ុនមានកេរ្តិ៍ឈ្មោះល្បីល្បាញក្នុងការបំបែកឯកត្តកម្មដាក់ចរាចរណ៍ បច្ចេកវិទ្យា5G មុនដំបូងគេ និង ផលិតផលប្រើប្រាស់ឆ្លាតវៃ តែប៉ុណ្ណោះទេ ថែមទាំងផ្តល់នូវការយកចិត្តទុកដាក់ចំពោះអតិថិជនរបស់ខ្លួន តាមរយៈការបង្កើតនូវ មជ្ឈមណ្ឌលសេវាកម្មហួវៃជាបន្តបន្ទាប់ ព្រមទាំងផ្តល់នូវ ប្រម៉ូសិនពិសេស Huawei Service Carnival ចាប់ពីថ្ងៃទី01 មិថុនា ដល់ 31 កក្កដា ឆ្នាំ 2021 ថែមទៀតផង។

លោក ថង សារី នាយកទីផ្សារក្រុមហ៊ុនហួវៃ បានឲ្យដឹង ការផ្តល់ជូនប្រម៉ូសិន Huawei Service Carnival លើកដំបូងរហូតដល់រយៈពេល2ខែនេះ គឺជាការឆ្លើយតបនូវសំណូមពររបស់អតិថិជនជារឿយៗដែលនិយមគាំទ្រផលិតផលឆ្លាតវៃម៉ាកហួវៃ ពោលគឺស្មាតហ្វូនតែម្តង។

លោកបានបន្ថែមថា៖ “យើងសង្ឃឹមថាអតិថិជនរបស់យើងគ្រប់រូបនឹងចំណាយពេលអញ្ជើញទៅកាន់ មជ្ឈមណ្ឌលសេវាកម្មហួវៃ ដើម្បីទទួលបានប្រម៉ូសិនពិសេសនេះគឺ Huawei Service Carnival ជាក់ជាមិនខានឡើយ”។

រាល់ការអញ្ជើញមកកាន់ Huawei Service Center ដែលមានទីតាំងនៅទីក្រុងភ្នំពេញ ផ្សារទំនើបសូរិយាជាន់ទី 3 និង ខេត្តសៀមរាប ស្ថិននៅទល់មុខមន្ទីរពេទ្យកុមារអង្គរ នឹងទទួលបាន Huawei Cloud ទំហំ 50GB ដោយឥតគិតថ្លៃ3ខែ សម្រាប់អ្នកប្រើប្រាស់ថ្មីថ្មោង បញ្ចុះតម្លៃញាក់សាច់ សម្រាប់ការប្តូរអេក្រង់ទូរស័ព្ទម៉ូដែល Y6 Prime 2018 ពណ៌ខ្មៅស, M3 8 ពណ៌ស, Y9 2018 ពណ៌ខ្មៅ, និង Y9 2019 ពណ៌ផ្កាឈូក តម្លៃត្រឹមតែ $29.99 ប៉ុណ្ណោះ រីឯការប្តូរថ្មសម្រាប់ P10, P20, P20 Pro, P30 lite, P30 Pro, Mate 10 Pro, Mate 20, Mate 20 Pro, Mate 20X 5G, Nova 3i, Nova 2i, និង Nova 3 តម្លៃត្រឹមតែ $12.99។ ចុងក្រោយសម្រាប់ការផ្លាស់ប្តូរម៉ាស៊ីនទូរស័ព្ទ Huawei Y7 2018, Nova 3i និង A7 តម្លៃត្រឹមតែ $29.99 ប៉ុណ្ណោះ។

អស្រ័យហេតុនេះ សូមប្រញ្ញាប់រួសរាន់ឡើងការផ្តល់ជូននេះផុតកំណត់ត្រឹមថ្ងៃទី 31 កក្កដា 2021 អាចអញ្ជើញទៅកាន់ Huawei Service Center ដែលនៅក្បែរលោកអ្នកជាងគេ កុំឲ្យឱកាសល្អនេះកន្លងផុតទៅដោយងាយៗ។

សម្រាប់ព័ត៌មានលម្អិត អាចទំនាក់ទំនង៖
ទូរស័ព្ទHotline : 1800-20-6688 ម៉ោងធ្វើការ 9:00am ដល់ 6:00pm ថ្ងៃច័ន្ទដល់សុក្រ
ទូរស័ព្ទសេវាកម្មអតិថិជន : 096 97 28 228 ម៉ោងធ្វើការ 9:00am ដល់ 6:00pm ច័ន្ទដល់អាទិត្យ
Website: https://consumer.huawei.com/kh
Facebook: https://www.facebook.com/huaweimobilekh
IG: https://www.instagram.com/huaweimobilekh/
YouTube: https://youtube.com/c/HuaweiMobileKH

Share This Post: