ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រថយន្តធុនធំសណ្ដោងស៊ីទែនដឹកប្រេងឥន្ធនៈ បើកគេចពីម៉ូតូជ្រុលចង្កូតធ្លាក់ប្រឡាយទឹកស្អុយ សំណាងមិនបង្កអោយមានគ្រោះថ្នាក់

    BY Khmernote Media June 1, 2021
    រថយន្តធុនធំសណ្ដោងស៊ីទែនដឹកប្រេងឥន្ធនៈ បើកគេចពីម៉ូតូជ្រុលចង្កូតធ្លាក់ប្រឡាយទឹកស្អុយ សំណាងមិនបង្កអោយមានគ្រោះថ្នាក់

    រាជធានីភ្នំពេញ៖ រថយន្តធុនធំសណ្ដោងស៊ីទែនដឹកប្រេងឥន្ទនៈមួយគ្រឿង ចំណុះ៣២,០០០លីត្រ របស់ក្រុមហ៊ុន លីមឡុង បើកគេចពីម៉ូតូជ្រុលចង្កូតធ្លាក់ចូលក្នុងប្រឡាយទឹកស្អុយ ដោយខ្លួនឯង កាលពីវេលាម៉ោង១១យប់ ថ្ងៃចន្ទ ទី៣១ ខែឧសភា ឆ្នាំ២០២១ នៅតាមផ្លូវជាតិលេខ៤ ខាងលិចអគ្គបញ្ជាការកងទ័ពជើងគោក ស្ថិតក្នុងសង្កាត់កន្ទោក ខណ្ឌកំបូល។

    ប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា រថយន្តដឹកប្រេងឥន្ទនៈខាងលើ ម៉ាក DONG-FANG ពណ៌ស ក្បាលរថយន្តមិនឃើញស្លាកលេខ និងកន្ទុយស៊ីទែនប្រេងឥន្ទនៈខាងក្រោយ ចំណុះ ៣២,០០០លីត្រ ពាក់ស្លាកលេខភ្នំពេញ 4A-4368 របស់ក្រុមហ៊ុន ប្រេងឥន្ធនៈ លីម ឡុង បើតាមសម្ដីអ្នកបើកបរសុំមិនបញ្ចេញអត្តសញ្ញាណម្នាក់ បានប្រាប់អ្នកយកព័ត៌មានខ្មែរណូតយើងថា មុនកើតហេតុ គាត់បើករថយន្តខាងលើ ត្រលប់មកពីដឹកប្រេង ឥន្ធនៈដាក់នៅដេប៉ូមួយកន្លែងក្នុងរាជធានីភ្នំពេញ ដោយធ្វើដំណើរតាមផ្លូវជាតិលេខ៤ ទិសដៅពីកើតទៅលិច លុះបើកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានម៉ូតូមិនចាំម៉ាកមួយគ្រឿង បានវ៉ាជែងរថយន្តធុនធំ ចូលមកគន្លងបញ្ច្រាសទិសចរាចរណ៍ ចំពីមុខរថយន្តរបស់ខ្លួន ទើបខ្លួនសម្រេចចិត្តកាច់ចង្កូតមកខាងស្ដាំដៃ ព្រោះចាប់ហ្វ្រាំងក៏មិនទាន់ដែរ មានតែគេចពីម៉ូតូនោះ ទើបជ្រុលចង្កូតធ្លាក់ចូលទៅក្នុងប្រឡាយទឹកអែបផ្លូវតែម្តង ដោយមិនបានបង្កឲ្យមានគ្រោះថ្នាក់ចំពោះខ្លួនឯង និងអ្នកដំណើរណាម្នាក់ឡើយ ។

    ភ្លាមៗអ្នកបើកបររថយន្តមិនបានទៅណាទេ ក៏បានផ្ដល់ព័ត៌មានប្រាប់អ្នកយកព័ត៌មានយើងដឹងដែរ ហើយបានចេញពីកន្លែងកើតហេតុបាត់ទៅ បន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុប៉ុណ្ណោះ ។

    បច្ចុប្បន្នក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុ ប៉ុន្តែមិនបានធ្វើការវាស់វែងតាមជំនាញឡើយ ព្រោះជាករណីបើកធ្លាក់ប្រលាយដោយខ្លួនឯង មិនបានបណ្តាលឲ្យខូចខាតដល់ទ្រព្បសម្បត្តិសាធារណៈ ឬប៉ះពាល់បង្កគ្រោះថ្នាក់ដល់អ្នកដទៃឡើយ ដូច្នោះហើយសម្រេចទុករថយន្តនៅក្នុងប្រលាយនោះចោលជាបណ្តោះសិន ទុកឲ្យម្ចាស់មកស្ទូចយកទៅវិញដោយខ្លួនឯងនៅពេលក្រោយចុះ៕

    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post: