រដ្ឋបាលរាជធានីភ្នំពេញ សម្រេចអោយរុះរើ ផ្ទះបណ្ដែតទឹក ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយលើផ្ទៃទន្លេ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដោយទុករយៈពេល ០១សប្ដាហ៍
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការរុះរើ ឬចល័តបែចិញ្ចឹមត្រី ផ្ទះបណ្ដែតទឹក ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយលើផ្ទៃទន្លេ នៅភូមិសាស្ត្ររាជធានីភ្នំពេញ ដោយទុករយៈពេល ០១សប្ដាហ៍ គិតចាប់ពីកាលបរិច្ឆេទចេញសេចក្ដីជូនដំណឹងនេះតទៅ។

កន្លងមកមានជនឆ្លៀតឱកាសនិយមមួយចំនួនបានលបលួចធ្វើបែចិញ្ចឹមត្រី ផ្ទះបណ្ដែតទឹក ផ្ទះតូចៗនិងសំណង់មិនរៀបរយនៅលើផ្ទៃទន្លេ ហើយកន្លែងខ្លះប្រែក្លាយជាកន្លែងស្នាក់នៅដោយខុសច្បាប់យ៉ាងអាណាធិតេយ្យដែលបង្កឲ្យបាត់បង់សណ្ដាប់ធ្នាប់ ប៉ះពាល់ដល់ផ្លូវនាវាចរ ប៉ះពាល់ដល់ប្រព័ន្ធអេកូឡូហ្ស៊ីមានចរន្តទឹកហូរ គោករាក់ ពិសេសការប្រើប្រាស់ចំណិសម្រាប់ចិញ្ចឹមត្រី និងការបញ្ចេញកាកសំណល់ ការបន្ទោបង់ពាសវាលពាសកាលក្នុងទន្លេ ធ្វើឲ្យខូចជីវៈចម្រុះក្នុងទឹកខូចគុណភាពទឹក បំពុលបរិស្ថាន និងប៉ះពាល់ដល់សោភ័ណភាពរាជធានីភ្នំពេញ ព្រមទាំងប៉ះពាល់ដល់សុខភាពនៃប្រជាពលរដ្ឋដែលប្រើប្រាស់ទឹកស្អាតផងដែរ ៕
សូមអានសេចក្ដីជូនដំណឹងលម្អិតរបស់ រដ្ឋបាលរាជធានីភ្នំពេញ ដូចខាងក្រោ៖

ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ