បច្ចេកវិទ្យា

realme នឹងនាំយកស្មាតហ្វូនដែលបញ្ជាក់គុណភាពដោយស្ថាប័នអាឡឺម៉ង់ TÜV Rheinland តម្លៃក្រោម 200 ដុល្លារ ដំបូងគេ និងនាឡិកាឆ្លាតវៃជំនាន់ថ្មីមកកម្ពុជានៅថ្ងៃទី 8 ខែមិថុនា នេះ

BY
Liny Chan
June 3, 2021

យើងទាំងអស់គ្នាបានដឹងហើយកាលពីពេលថ្មីៗនេះក្រុមហ៊ុនrealmeដែលជាប្រេនស្មាតហ្វូនលូតលាស់លឿនបំផុតក្នុងពិភពលោកទើបតែបញ្ចេញស្មាតហ្វូនrealme 8 សេរ៊ី ហើយឥឡូវគេត្រៀមនឹងប្រកាសចេញនូវស្មាតហ្វូនសេរីថ្មីទៀតហើយគឺrealme C25s ដែលជាស្មាតហ្វូនស្ថិតក្នុងកំរិតមធ្យមតែមានវិញ្ញាបនប័ត្របញ្ជាក់គុណភាពស្តង់ដាកំរិតខ្ពស់។ តាមការស្រាវជ្រាវទៅលើយុវវ័យ realme និង TÜV Rheinland បានរួមគ្នាបង្កើតវិញ្ញាបនប័ត្របញ្ជាក់គុណភាពនៃទូរស័ព្ទឆ្លាត ដែលអាចជឿទុកចិត្តលើ បាន ដោយផ្អែកលើបទពិសោធន៍វដ្តជីវិតរយៈពេលប្រើប្រាស់ 3 ឆ្នាំដំបូងនៃស្មាតហ្វូន។ realme C25s គឺជាស្មាតហ្វូន C ស៊េរី ដំបូងបង្អស់ដែលទទួលបានវិញ្ញាបនប័ត្រនេះ។ realme C25s ដែលនឹងប្រកាសចេញផ្លូវការនៅថ្ងៃទី 8 ខែមិថុនា នេះ ក៏មានលក្ខណៈសម្បត្តិល្អជាងមុនច្រើនជាពិសេសគឺផ្នែកគុណភាព និង បន្ទះឈីប Gaming Helio G85 មិនតែប៉ុននោះវានៅតែបំពាក់អេក្រង់ធំ 6.5 អ៊ីញ ថាមពលថ្មធំ 6000mAh ព្រមទាំងមានកាមេរ៉ាAI 3គ្រាប់ 48MP ។

realmeកំណត់ស្តង់ដារគុណភាពខ្ពស់ជាងមុនជាមួយ TÜV Rheinland
បន្ទាប់ពីការស្រាវជ្រាវ និងការធ្វើតេស្តអស់រយៈពេលជាង 8 ខែមក TÜV Rheinland និង realme បានរួមគ្នាបង្កើតវិញ្ញាបនប័ត្រ TÜV Rheinland គុណភាពខ្ពស់នៃស្មាតហ្វូនដែលទុកចិត្តបាន និងដើរតួយ៉ាងសំខាន់ជាអ្នកនាំមុខគេក្នុងស្តង់ដារឧស្សាហកម្ម សម្រាប់ទីផ្សារសំខាន់ៗនៅទូទាំងពិភពលោក។ ដំណើរការនៃវិញ្ញាបនប័ត្រ TÜV Rheinland គុណភាពខ្ពស់នៃស្មាតហ្វូន គ្របដណ្តប់លើការធ្វើតេស្តធំៗ ចំនួន 23 រួមមានការតេស្តចំនួន 10 ទៅលើសកម្មភាពប្រើប្រាស់ប្រចាំថ្ងៃ ដូចជាការទម្លាក់ ការឆ្កូតជាដើម និងការធ្វើតេស្តិ៍បរិបទខ្លាំងបំផុតចំនួន 7 រួមមានសីតុណ្ហភាពខ្លាំង សំណើមខ្លាំង ការឡើងចុះកំលាំងវ៉ុល ប៊ូតុងធន់ ថាមពលអគ្គិសនីថេរ សម្ពាធខ្យល់ និងការធ្វើតេស្តិ៍6 យ៉ាងទៀតអំពីគុណភាពដែលអាចជឿជាក់បាន។

នាឡិកាឆ្លាតវៃជំនាន់ថ្មី realme Watch 2 Pro
realme watch 2 Pro បំពាក់អេក្រង់ថ្មីទំហំធំជាងមុន 1.75 អ៊ីញ (4.4 cm) ដែលធំជាងនាឡិកាជំនាន់មុនរហូតដល់ 56% ព្រមទាំងមានកម្រិតពន្លឺដល់ទៅ 600 nits ដែលវាផ្តល់ភាពងាយស្រួលក្នុងការមើលក្រោមពន្លឺថ្ងៃ។ មិនតែប៉ុននោះវាក៏មានស្ទីលមុខនាឡិការហូតដល់ទៅជាង 100 ។ realme Watch 2 Pro មានមុខងារសំខាន់ៗជាច្រើនសម្រាប់ហាត់កីឡា ប្រព័ន្ធចាប់ទីតាំងកាន់តែច្បាស់ Dual GPS សិនស័រត្រួតពិនិត្យអុកស៊ីសែនក្នុងឈាម និងវាស់ចង្វាក់បេះដូង ហើយទាំងអស់ នេះត្រូវមាននៅលើ realme Watch 2 Pro-Real Sports Engine។

ជាផ្នែកមួយដ៏សំខាន់នៃយុទ្ធសាស្រ្ត AIoT realme Watch 2 Pro គឺជាឧបករណ៍ដ៏សំខាន់មួយនៃប្រព័ន្ធ AIoT ។ realme មានគោលដៅ ដើម្បីក្លាយជាយីហោ AIoT ដែលរីកលូតលាស់លឿនបំផុតនៅលើពិភពលោកតាមរយៈការអភិវឌ្ឍផលិតផល AIoT ដែលឆ្លាតវៃ និងដំណើរខ្លាំង ជាមួយបច្ចេកវិទ្យាខ្ពស់។

Share This Post: