OPPO អាប់ដេតខ្លួនមួយទំហឹង! ត្រៀមបញ្ចេញកាសឥតខ្សែ Enco X ស្វែងរកពិភពសម្លេង និងទប់សម្លេងរំខានដ៏អស្ចារ្យ
បច្ចេកវិទ្យា June 3, 2021 Liny Chan

ថ្មីៗនេះក្រុមហ៊ុន OPPO បានបញ្ចេញនូវកាសឥតខ្សែស៊េរីថ្មី Enco X ប្រភេទ Flagship ដែលមានគុណភាពកម្រិតច្បាស់ ទោះលោកអ្នកស្ថិតក្នុងបរិយាកាសដែលមានសម្លេងរំខានខ្លាំងក៏ដោយ។ សម្រាប់កាសឥតខ្សែ Enco X មានអត្ថប្រយោជន៍ជាច្រើនក្នុងការថែទាំសុខភាពត្រចៀកលោកអ្នកដោយមិនចាំបាច់បើកសម្លេងខ្លាំងក៏នៅតែស្តាប់តន្រ្តីបានច្បាស់។ ហើយកាសឥតខ្សែមួយនេះក៏បង្កើនសុវត្ថិភាព កាត់បន្ថយសម្លេងរំខានជុំវិញខ្លួនលោកអ្នកផងដែរ។ មិនតែប៉ុណ្ណោះ វាអាចនាំអ្នកទាំងអស់គ្នាទៅស្វែងរកពិភពនៃសម្លេង បង្ហាញពីគុណភាពសម្លេងកម្រិតខ្ពស់ សម្លេងបាសកាន់តែធ្ងន់ និងពីរោះរណ្តំជាងមុន គួបផ្សំជាមួយនឹងកាសររចនាម៉ូដ និងឌីហ្សាញយ៉ាងស្រស់ស្អាតល្អឥតខ្ចោះ។

ចំពោះបច្ចេកទេសសម្លេងរបស់កាសឥតខ្សែ Enco X ត្រូវបានក្រុមបច្ចេកទេស Blu-ray របស់ OPPO ដែលមានបទពិសោធន៍លើបច្ចេកវិទ្យាសម្លេងអស់រយៈពេលជាង 10 ឆ្នាំ សហការក្នុងការបង្កើតរួមគ្នាជាមួយក្រុមហ៊ុន Dynaudio ដែលជាប៊្រេនដ៏ល្បីល្បាញលំដាប់អន្តរជាតិដែលជំនាញខាងប្រព័ន្ធសម្លេង និងជាក្រុមហ៊ុនផ្គត់ផ្គង់បច្ចេកវិទ្យាសម្លេងឲ្យទៅស្ថានីយ៍ទូរទស្សន៍ល្បីៗចំនួន 4 ក៏ដូចជាបំពាក់លើរថយន្តម៉ាកទំនើប Buggati Veyron ផងដែរ។

រីឯលក្ខណៈពិសេសរបស់កាសឥតខ្សែប្រភេទ Flagship មួយនេះបានបំពាក់ Mic ស្រូបសម្លេងទាំងអស់ចំនួន 3 គ្រាប់ក្នុងការទប់ស្កាត់សម្លេងរំខាន ដែលក្នុងនោះ Mic ផ្នែកខាងក្រៅ (ខាងខ្នង) មានចំនួន 2 គ្រាប់ជួយឲ្យប្រេកង់នៃសម្លេងរំខានកាន់តែទាប រាល់ពេលប្រើប្រាស់ក្នុងការស្តាប់តន្រ្តី និងការប្រើប្រាស់ទូទៅដោយរួមមានដូចជា ការទប់ស្កាត់ការរំខានពីសម្លេងខ្យល់ សម្លេងរំខានពីរថយន្ត ឬយន្តហោះជាដើម ពិសេសគឺអាចកម្ចាត់នូវសម្លេងរំខានក្នុងពេលនិយាយទូរស័ព្ទផ្ទាល់តែម្តង។ រីឯ Mic ផ្នែកខាងក្នុងមានចំនួន 1 គ្រាប់សម្រាប់ប្រមូលយកការហៀរចូលនៃសម្លេងទៅក្នុងត្រចៀក ដើម្បីកាត់បន្ថយការរំខានកាន់តែប្រសើរ។ លើសពីនេះកាសឥតខ្សែ Enco X ក៏បានបំពាក់នូវបច្ចេកវិទ្យាការពារទឹក មុខងារតភ្ជាប់រហ័ស និង Bluetooth ជំនាន់ 5.2 ដែលអាចតភ្ជាប់បានច្រើនឧបករណ៍។
អ្វីដែលពិសេសអស្ចារ្យ និងទាក់ទាញនោះគឺគុណភាពថ្មរបស់កាសឥតខ្សែដ៏ទំនើប Enco X អាចប្រើប្រាស់បានរហូតដល់ 25 ម៉ោងឯណ្ណោះ (កាស + ប្រអប់) ជាមួយនឹងការស្តាប់តន្រ្តី ដោយបិទមុខងារទប់សម្លេងរំខាន។ 20 ម៉ោង (កាស + ប្រអប់) ស្តាប់តន្រ្តី ជាមួយនឹងមុខងារទប់សម្លេងរំខាន និង 5.5 ម៉ោង (កាស) ស្តាប់តន្រ្តី ជាមួយនឹងមុខងារទប់សម្លេងរំខាន។

គួរបញ្ជាក់ផងដែរថា ប៉ុន្មានឆ្នាំចុងក្រោយនេះ OPPO បានអភិវឌ្ឍន៍លើផលិតផល IOT ជាច្រើនដែលក្នុងនោះមានកាសឥតខ្សែជាច្រើនប្រភេទដូចជា Enco Free, Enco W11, Enco W51 និងចុងក្រោយនេះគឺកាសឥតខ្សែប្រភេទ Flagship ម៉ូដែល Enco X នេះផ្ទាល់តែម្តងដែលតំណាងឲ្យការធ្វើដំណើរឆ្ពោះកាន់អនាគតនៃវិស័យ IOT។ ដូច្នេះ ដើម្បីជ្រាបច្បាស់ពីលក្ខណៈពិសេសៗរបស់កាសឥតខ្សែ Enco X សូមចូលទៅកាន់ផេគហ្វ៊េសប៊ុកផ្លូវការរបស់ OPPO ទាំងអស់គ្នា៕