បច្ចេកវិទ្យា

ចង់ចំណាយឲ្យត្រូវគោលដៅ អាចពិចារណាលើនាឡិកាឆ្លាតវៃម៉ាកហួវៃ ទាំង 4 ម៉ូដែលនេះ

BY
Liny Chan
June 7, 2021

សម័យនេះហើយ ប្រើប្រាស់ទូរសព្ទឆ្លាតវៃតែមួយមុខ ម៉េចគ្រប់គ្រាន់ ទាន់តែមានជំនួយការ អ្នកឯកទេសសុខភាព និងកីឡា នាឡិកាឆ្លាតវៃ របស់ក្រុមហ៊ុនហួវៃប៉ុន្មានម៉ូដែលដូចខាងក្រោមនេះធានាថាដឹងតែគ្រប់ទឹកហ្មង៖

1. Huawei Band 6 អ្នកឯកទេសុខភាព និងកីឡា តម្លៃត្រឹមតែ $59
Huawei Band 6 ត្រូវបានក្រុមហ៊ុនដាក់រហ័ស្សនាមឲ្យជា អ្នកឯកទេសសុខភាព និងកីឡា មានបំពាក់មុខងារ វាស់កម្រិតអុកស៊ីសែនក្នុងឈាម SpO2 និង មុខងារវាស់ចង្វាក់បេះដូងប្រចាំថ្ងៃបានតាមរយៈមុខងារ វាស់ចង្វាក់បេះដូងជំនាន់ទី 4.0 អាច វាស់ 24ម៉ោងជាប់ ព្រមទាំង បំពាក់នូវមុខងារកីឡាជាង 96 ប្រភេទ, មានរូបរាងស្រស់ស្អាតកំពូលស្រាល មានអេក្រង់ទំហំ 1.47” ប្រភេទ AMOLED ធំជាងជំនាន់មុន 148% ដែលបង្កលក្ខណៈកាន់តែងាយស្រួលដល់អ្នកប្រើប្រាស់ សម្រាប់ពិនិត្យមើលម៉ោង តាមដានសុខភាព ឬ ធ្វើលំហាត់ប្រាណ។ ជាពិសេស អាចផ្លាស់ប្តូរមុខ នាឡិកាជាង 100+ ប្រភេទ សាកម្តងប្រើបានរហូត 14ថ្ងៃ មានភ្ជាប់បច្ចេកិវិទ្យាសាកថ្មលឿន Fast Charge ថែមទៀតផង។ មាន Huawei Band 6 អស់ក្តីបារម្ភរឿងបញ្ហាទឹកចូលនាឡិកា ព្រោះមានបំពាក់នូវមុខងារការពារជម្រាបទឹកជម្រៅ 50ម៉ែត 5ATM water-resistant អនុញ្ញាតិឲ្យអ្នកប្រើប្រាស់រីករាយងូតទឹក ហែលទឹកម៉ាសាលាញ់ ក៏មិនភ័យខ្លាចចូលទឹកខូច។

2. នាឡិកាឆ្លាតវៃ Huawei Watch Fit តម្លៃ $99 ភ្ជាប់មុខងារគ្រូបង្វឹកហាត់ប្រាណផ្ទាល់ខ្លួន 3D
Huawei Watch Fit ត្រូវបានរចនាឡើងច្រើនជម្រើសពណ៌សម្រាប់ជ្រើសរើស និងមានរូបរាងស្តើងស្រាល ភ្ជាប់មុខងារគ្រូបង្វឹកហាត់ប្រាណផ្ទាល់ខ្លួនបែប 3D សាកម្តង ប្រើបាន10ថ្ងៃ។ HUAWEI WATCH FIT មិនត្រឹមតែជាគ្រឿងលម្អទាន់សម័យប៉ុណ្ណោះទេ ថែមទាំងជាជំនួយការផ្តល់ព័ត៌មានសុខភាពប្រចាំថ្ងៃរបស់អ្នកប្រើប្រាស់ ដូចជា មុខងារ វាស់កម្រិតអ៊ុកស៊ីសែនក្នុងឈាម (SpO2 monitoring), មុខងារវាស់សម្ពាធស្ត្រេស (Huawei TruRelax), មុខងារតាមដានតំណេក (Huawei TruSleep 2.0) និង មុខងារវាស់ចង្វាក់បេះដូង (Huawei TruSeen 4.0)។

3. Huawei Watch GT2 តម្លៃ $199
Watch GT2 ត្រូវបានរចនាឡើងយ៉ាងល្អប្រណីតមើលទីព្រីមៀរសម្រាប់បុរស ស៊ីវិល័យទាន់សម័យ។ វាបំពាក់នូវទំហំថ្មធំ អាចប្រើប្រាស់រហូតដល់ទៅ2សប្តាហ៍ តេចេញចូលនិយាយទូរស័ព្ទបាម៉ាសាឡាញ់ ភ្ជាប់មុខងារ GPS ត្រូវប៉ក់សម្រាប់អ្នកចូលចិត្តហាត់ប្រាណ ជិះកង់ ឡើងភ្នំ ជាមួយនឹងទិន្ន័យនៃកម្រិតការធ្វើលំហាត់ប្រាណប្រចាំថ្ងៃ ទិន្នន័យចង្វាក់បេះដូង HUAWEI TruSeen ទាំងពេលធ្វើការ លំហាត់ប្រាណ និងគេង។ ជាពិសេសបំពាក់នូវមុខងារហាត់ប្រាណច្រើនជាង 100ប្រភេទ។

4. Huawei Watch GT2 Pro តម្លៃ $269
Watch GT2 Pro ត្រូវបានក្រុមហ៊ុនធ្វើកំណែរអាប់ដេតកាន់តែអែមជាមួយនឹងរូបរាងកាន់តែល្អប្រណីត តួរផលិតឡើងពីដែកទីតានីញ៉ូម (𝐓𝐢𝐭𝐚𝐧𝐢𝐮𝐦) និង កញ្ជាក់ផលិតពីត្បូងកណ្តៀង (𝐒𝐚𝐩𝐩𝐡𝐢𝐫𝐞 𝐆𝐥𝐚𝐬𝐬) ធន់រឹងមាំបំផុតមិនងាយសឹក ឡើយ។ Watch GT2 Pro សាកម្តងប្រើបាន 𝟐 សប្តាហ៍ អាចតេចេញចូលនិយាយទូរស័ព្ទបាន មុខងារ កីឡា ជាង 𝟏𝟎𝟎+ 𝐖𝐨𝐫𝐤𝐨𝐮𝐭 𝐌𝐨𝐝𝐞𝐬 សាកថ្មដោយប្រើ 𝐖𝐢𝐫𝐞𝐥𝐞𝐬𝐬 𝐂𝐡𝐚𝐫𝐠𝐢𝐧𝐠 ផ្ទុកចម្រៀងបានជាង 𝟓𝟎𝟎 បទ មុខងារកវាស់កម្រិតអុកសីសែននៅក្នុងឈាម 𝐒𝐩𝐎𝟐 និង 𝐇𝐔𝐀𝐖𝐄𝐈 𝐒𝐡𝐚𝐫𝐞 𝐎𝐧𝐞𝐇𝐨𝐩 ផ្ទេររូបភាពពីទូរស័ព្ទទៅនាឡិការលឿងរហ័ស។

សរុបមកជ្រើសរើសនាឡិកាឆ្លាតវៃមួយណាក៏បាន Huawei Band 6 តម្លៃ $59, Huawei Watch Fit តម្លៃ $99, Huawei Watch GT2 តម្លៃ $199, ឬ Huawei Watch GT2 Pro តម្លៃ $269 ធានាចាយលុយចំគោលដៅ ចំណាយតែម្តងជាការស្រេចមិនចាំបាច់ដោះដូរច្រើនដង។

សម្រាប់ព័ត៌មានលម្អិតសូមទំនាក់ទំនងមកកាន់៖
ទូរស័ព្ទលេខ៖ 010 343 538
Website: https://consumer.huawei.com/kh/wearables
Facebook: https://www.facebook.com/huaweimobilekh
IG: https://www.instagram.com/huaweimobilekh/
YouTube: https://youtube.com/c/HuaweiMobileKH

Share This Post: