realme នាំមកនូវការរចនាម៉ូដកំពូលរបស់សិល្បករកូរ៉េដាក់ក្នុងនាឡិកាឆ្លាតវៃជំនាន់ថ្មី Watch 2 Pro មានតម្លៃត្រឹមតែ 79 ដុល្លារ និង realme C25s មានតម្លៃត្រឹមតែ 189 ដុល្លារ ជាមួយបន្ទះឈីប Helio G85
បច្ចេកវិទ្យា June 9, 2021 Liny Chan

កាលពីថ្ងៃទី8 ខែមិថុនា realme បានប្រកាសនូវស្មាតហ្វូនសេរ៊ីថ្មី realme C25s និង Watch 2 Pro ដែលយើងឃើញថាពិតជាអស្ចារ្យមែនទែនដែល realme បានបញ្ចេញស្មាតហ្វូនសេរីថ្មី ដែលមានវិញ្ញាបនប័ត្របញ្ជាក់គុណភាពស្តង់ដាកំរិតខ្ពស់ ហើយវាពិតជាសាកសមជាមួយដៃគូដ៏ល្អរបស់វាគឺ realme watch 2 Pro អ្វីដែលពិសេសនោះគឺ realme C25s វាមានតម្លៃត្រឹមតែ 189 ដុល្លារ ចំណែក realme watch 2 pro មានតម្លៃត្រឹមតែ 79 ដុល្លារ ប៉ុណ្ណោះ ។

realme Watch 2 Pro ក៏រួមបញ្ចូលផងដែរនូវផ្ទៃមុខនាឡិកាដ៏សំបូរបែបជាង 100ផ្ទៃមុខនាឡិកា សុទ្ធតែទាន់សម័យ វាអាចបំពេញចិត្តអ្នកបានទាំងអស់។ ទោះបីជាអ្នកផ្លាស់ប្តូរផ្ទៃមុខនាឡិកាចំនួនពីរដងក្នុងមួយសប្តាហ៍ក៏ដោយ ក៏អ្នកមិនអាចប្តូរវាអស់ដែលក្នុងរយៈពេលមួយឆ្នាំ។ ក្រៅពីនេះ realme បានសហការជាមួយ លោក Grafflex ដែលជាអ្នករចនារូបតុក្តាតាសញ្ចាតិកូរ៉េដ៏ល្បីល្បាញម្នាក់ ដើម្បីបង្កើតផ្ទៃមុខនាឡិកាដែលមានរចនាបថ ម៉ូដតាមតំរូវការ នឹងស្ទីលថ្មីទាន់សម័យ។

នាឡិកាឆ្លាតវៃ realme Watch 2 Pro បំពាក់ដោយអេក្រង់ទំហំធំ1.75អ៊ីញ( 4.4 cm) បន្ថែមពីលើទំហំរបស់វាអេក្រង់បង្ហាញក៏មានអត្រា refresh rate ខ្ពស់ 30fps ហើយកម្រិតពន្លឺខ្ពស់បំផុតដល់ 600 nits ដែលធានាថាអេក្រង់នឹងនៅតែអាចមើលឃើញយ៉ាងច្បាស់ ទោះបីមើលក្រោមពន្លឺព្រះអាទិត្យដោយផ្ទាល់។ realme Watch 2 Pro អាចវាស់អុកស៊ីសែនក្នុងឈាម និងចង្វាក់បេះដូង កម្មវិធីហាត់កីឡាដល់ទៅចំនួន 90 និងមានបំពាក់ Dual GPS មិនថាអ្នកចាប់អារម្មណ៍ប្រភេទកីឡាអ្វីក៏ដោយ realme Watch 2 Pro សុទ្ធតែសាកសមសំរាប់អ្នក។ realme Watch 2 Pro បំពាក់ដោយថាមពលថ្ម 390mAh អាចប្រើប្រាស់បានរហូតដល់ 14 ថ្ងៃ។ នាឡិកាវៃឆ្លាត realme Watch 2 Pro នេះ រួមបញ្ចូលទាំងមុខងារជូនដំណឹងដ៏ឆ្លាតវៃ។ ជាមួយនឹងភាពធន់នឹងទឹក IP68 អ្នកមិនចាំបាច់ដោះនាឡិកាដើម្បីលាងដៃនោះទេ ហើយអ្នកក៏មិនចាំបាច់ព្រួយបារម្ភអំពីការបែកញើសដៃពេលហាត់ប្រាណដែរ។

realme C25s សមត្ថភាពខ្លាំងជាមួយបន្ទះឈីប gaming Helio G85 និងកាមេរ៉ា AI 3គ្រាប់ ទំហំ48MP
realm C25s បំពាក់ដោយបន្ទះឈីប gaming Helio G85 ដែលមានអនុភាពខ្លាំងនាំមកនូវបទពិសោធន៍លេងហ្គេមរលូន សម្រាប់អ្នកចូលចិត្តលេងហ្គេម។ វាដំណើរការដោយ octa-coreទំហំ12nm ដែលមានល្បឿនរហូតដល់2.0GHz ។ ជាមួយកាមេរ៉ា ទំហំ48MP អ្នកអាចថតរូបបានយ៉ាងច្បាស់ជាមួយនឹងការពង្រីកលម្អិតដែលផ្តល់ពណ៌ស្រស់ស្អាតជាមួយគុណភាពបង្ហាញរហូតដល់ 6000×8000 សំរាប់មុខងារ Super Nightscape នៅលើ C25s ធ្វើឱ្យការថតរូបពេលយប់កាន់តែភ្លឺថ្លា និងឲ្យពណ៌បានរស់រវើក។ ចំណែកកាមេរ៉ាមុខវិញជាកាមេរ៉ា AI Beautyទំហំ8MP ជាមួយនឹងមុខងារ HDR, និង Portrait Mode អាចឲ្យអ្នកថតរូប Selfie បានល្អឥតខ្ចោះ។ បើប្រៀបធៀបទៅនឹងទូរស័ព្ទដទៃទៀតដែលស្ថិតនៅជួរតំលៃដូចគ្នា C25s គេឲ្យចំណាត់ថ្នាក់ខ្ពស់ជាង។

ថាមពលថ្មធំ6000mAh សាកថ្មលឿន18W និងអេក្រង់ដំណក់ទឹក 6.5អ៊ីញ HD+
realme C25s អាចហ្គេម MLBB បាន 9.78 ម៉ោង អ្នកអាចមើល youtube បានរយៈពេល 25 ម៉ោងឬស្តាប់ ចំរៀងបានរយៈពេល 115 ម៉ោង ការកំសាន្តរបស់អ្នកលែងព្រួយបារម្ហជាមួយការឆាប់អស់ថ្ម ។ realme C25s មានជម្រើស 2 ពណ៌ដ៏ស្រស់ស្អាតគឺ ពណ៌ខៀវ( Watery Blue) នឹងពណ៌ប្រផេះ (Watery Grey) វាបំពាក់ដោយអេក្រង់ដំណក់ទឹកធំ 6.5អ៊ីញ HD+។ realme C25s មានទំហំផ្ទុក 4GB+128GB ហើយអាចដាក់ស៊ីមពីរ និងដាក់បន្ថែមអង្គផ្ទុកទន្និន័យបានដល់256GB ហើយការដោះសោរដោយស្កេនក្រយៅដៃ និងការសម្គាល់ផ្ទៃមុខបានលឿនបំផុតជាការការពារភាពឯកជនរបស់អ្នកបានយ៉ាងងាយស្រួល។

សរុបមកយើងឃើញថាស្មាតហ្វូន realme C25s ល្អឥតខ្ចោះសំរាប់អ្នកចូលចិត្តលេងហ្គេមព្រោះវាមានថាមពលថ្មធំមិនឆាប់អស់ថ្ម ចំណែក realme Watch 2 Proពិតជាមានគុណសម្បត្តិនឹងគុណតម្លៃសាកសមសំរាប់យុវវ័យដែលស្រលាញ់សុខភាពនឹងចូលចិត្តហាត់កីឡា ។