សិល្បៈ

គួរឱ្យសង្ស័យ! តន់ ច័ន្ទសីម៉ា តារាស្រីវ័យក្មេង បង្ហាញរូបភាពរួមការងារជាលើកដំបូងជាមួយលោក ខេមរៈ សិរីមន្ត

BY
Liny Chan
June 9, 2021

ពិតជាមានការភ្ញាក់ផ្អើលជាខ្លាំង ប៉ុន្មាននាទីមុននេះនៅរូបភាពជាច្រើនសន្លឹករបស់តារាចម្រៀង កញ្ញា តន់ ច័ន្ទសីម៉ា ថតជាមួយ និង តារាចម្រៀងលោក ខេមរៈ សិរីមន្ត ដោយរូបភាពនោះ បានបង្ហាញថា ពួកគេកំពុងតែធ្វើការងារធំមួយជាមួយគ្នាជាលើកដំបូង។

រូបភាពទាំងនោះត្រូវបានបង្ហោះលើផេកផ្លូវការ របស់កំពូលតារាចម្រៀងក្នុងផលិតកម្ម Galaxy Navatra តែម្ដង។ អមជា មួយរូបថត ជាច្រើនសន្លឹកនោះ កញ្ញា តន់ ច័ន្ទសីម៉ា បានសរសេររៀបរាប់បែបនេះ៖ « ថ្ងៃនេះបំពេញការងាជាមួយលោកពូ ខេមរៈ សិរីមន្តជាលើកដំបូង សូមផ្ញើរក្ដីនឹករលឹក ដល់ពុកម៉ែ បងប្អូនផង 🙏🙏🙏🙏 បងប្អូនទាយមើលថា សីម៉ាអាយុតិចជាងគាត់ប៉ុន្មានឆ្នាំ? »

ប្រិយមិត្ត ដែលបានឃើញរូបភាពទាំងនេះភ្លាមអាចជាមានការភ្ញាក់ផ្អើល ហើយអាចស្មានបានភ្លាមៗថា តារាចម្រៀង ខេមរៈ សិរីមន្ត ច្បាស់ជារត់មកជ្រកក្រោមផលិតកម្ម Galaxy Navatra របស់អ្នកឧកញ៉ា វ័យ ក្មេង ឡេង ណាវ៉ាត្រា ហើយមើលទៅ ត្បិតអីបើមើល ទំនាក់ទំនងរវាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងតារាចម្រៀង លោក ខេមរៈ សិរីមន្ត គឺមានភាពស្និទ្ធស្នាលខ្លាំងណាស់ ដែលទំនង គេអាចវាយតម្លៃថា នៅថ្ងៃណាមួយច្បាស់ជា សិរីមន្ត រត់មកជ្រកក្រោមផលិតកម្ម Galaxy Navatra ជាក់ជាមិនខាន។

បែបនេះក្ដី មិនទាន់មានរឿងនោះកើតឡើងនៅឡើយទេ គិតមកដល់ម៉ោងនេះ ព្រោះលោក ខេមរៈ សិរីមន្ត មិនទាន់ចប់កុងត្រា ជា មួយផលិតកម្ម ដែលលោកកំពុងតែច្រៀងឲ្យនៅឡើយទេ។ ការជួបគ្នារបស់កញ្ញា តន់ ច័ន្ទសីម៉ា និងលោក ខេមរៈ សិរីមន្ត ត្រូវបាន ប្រភពច្បាស់ការដែលគួរឲ្យទុកចិត្តមួយបញ្ជាក់ឲ្យដឹងថា ពួកគេទាំងពីរបានបំពេញការងារថតស្ប៉ត ពាណិជ្ជកម្មឲ្យក្រុមហ៊ុនធំ លំដាប់ អន្តរជាតិ មួយ។ ប្រភពដដែលនោះមិនបានទម្លាយឈ្មោះ ក្រុមហ៊ុន ដែលកំពូលតារាចម្រៀង ទាំងពីរថតឲ្យនោះឡើយ ហើយចំពោះ តម្លៃ ខ្លួននៃការថតវិញ ក៏មិនបានទម្លាយឲ្យដឹងនោះដែរ គ្រាន់តែប្រាប់ថាពួកគេទាំងពីរជាតារាគ្រេត A ដូចនេះ តម្លៃខ្លួនក៏ទៅតាមនោះ ដូចគ្នា។

មិនអាចស្នើសុំការបញ្ជាក់លំអិតពីសំណាក់ កញ្ញា តន់ ច័ន្ទសីម៉ា បានឡើយ ទូរស័ព្ទរបស់នាងខលចូលមិនមានអ្នកទទួល។ ចំណែកលោក យឹម តាស្រង់ អ្នកគ្រប់គ្រងទូទៅរបស់ផលិតកម្ម Galaxy Navatra បានប្រាប់ថា មិនមានវត្តមានរបស់កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ចូលក្នុងផលិតកម្ម Galaxy Navatra នោះទេ។ ដូចនិងការលើកឡើងពី ប្រភពខាងលើលោក យឹម តាស្រង់ បញ្ជាក់ថា តន់ ច័ន្ទសីម៉ា គ្រាន់តែរួមកិច្ចការធំមួយជាមួយលោក ខេមរៈ សិរីមន្ត លើការងារថតស្ប៉តពាណិជ្ជកម្មតែប៉ុណ្ណោះ៕

Share This Post: