សិល្បៈ

អ្នក Remix បទចម្រៀងវ័យក្មេង Aaron SZ ទេពកោសល្យមិនធម្មតា ចំណែកឯរូបសម្បត្តិវិញក៏មិនណយដែរ

BY
Liny Chan
June 11, 2021

ភ្នំពេញ៖ ជឿជាក់ថាមានបណ្ដាហ្វេនៗមិនតិចនោះទេ ជាពិសេសមិត្តៗយុវវ័យតែម្ដង បានស្គាល់ពី Aaron SZ ដែលតែងតែបម្រើអារម្មណ៍របស់ទស្សនិកជនតាមរយៈការ Remix បទចម្រៀងជាច្រើននាពេលកន្លងមក បានរាំលេងសប្បាយ និងស្ដាប់កម្សាន្តផងដែរ ស្ទើរតែគ្រប់ចង្វាក់នាពេលបច្ចុប្បន្ននេះ ។

ជាមួយគ្នានេះផងដែរ តារាវ័យក្មេង Aaron SZ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើការ Remix បទចម្រៀងជាច្រើននៅក្នុងហ្វេសប៊ុក Aaron SZ ដែលជាគណនីហ្វេសប៊ុកផ្លូវការរបស់លោកផ្ទាល់ ធ្វើឲ្យមិត្តៗយុវវ័យលាន់មាត់សសើរទៅកាន់រូបលោកមិនដាច់ ដោយទិចនិកក្នុងការធ្វើបទចម្រៀងឲ្យមានភាពរស់រវើកកាន់ខ្លាំងជាងមុនគួរឲ្យកត់សម្គាល់ គ្រាន់តែឮហើយទប់ខ្លួនស្ទើរតែមិនបាន។

លើសពីនេះទៅទៀត អ្វីដែលទទួលបានការចាប់អារម្មណ៍ខ្លាំងទៅលើ Aaron SZ នោះគឺភាពទាញ រូបរាងសង្ហារបស់លោកដែលទើបតែមានអាយុជាង២០ឆ្នាំតែប៉ុណ្ណោះ ធ្វើឲ្យហ្វេនៗឃើញរួចហើយស្ទើរតែច្រឡំជាមួយនឹងតារាបរទេស ដោយមុខមាត់កូនកាត់តែម្ដង នេះបើតាមការសង្កេតនៅលើគណនីហ្វេសប៊ុកផ្លូវការរបស់លោក ។

គួររម្លឹកផងដែរថា ក្នុងពេលបច្ចុប្បន្ននេះហ្វេសប៊ុកផេករបស់ Aaron SZ ទទួលបានអ្នកទស្សនាមិនក្រោមលានដងនោះទេ ជាមូលហេតុធ្វើឲ្យ Aaron SZ កាន់តែប្រជាប្រិយភាពនៅលើបណ្ដាញសង្គម ទាំងរូបសម្បត្តិ និងទេពកោសល្យរបស់ខ្លួន៕

Share This Post: