សិល្បៈ

កម្ពុជាបាត់បង់មរតកមនុស្សរស់មួយរូបទៀតហើយថ្ងៃនេះ! លោកយាយ ទេវនាដនិម្មិត ឯម ធាយ បានទទួលមរណភាពហើយ

BY
Khmernote Media
June 15, 2021

យោងតាមការបញ្ជាក់នៅលើគណនីហ្វេសប៊ុករបស់ លោកជំទាវ​រដ្ឋមន្ត្រី ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មុននេះបន្តិចបានឲ្យដឹងថា ៉កម្ពុជាបានបាត់បង់មរតកមនុស្សរស់មួយរូបទៀតនាថ្ងៃនេះ លោកយាយ ទេវនាដនិម្មិត ឯម ធាយ។ នេះគឺជាការបាត់បង់ដ៏ធំធេងមួយ ក្នុងវិស័យវប្បធម៌ ទាំងថ្នែក របាំក្បាច់បុរាណ តន្ត្រី ចម្រៀងបុរាណខ្មែរ។ រាងកាយបាត់ទៅ ក្នុងជន្មាយុ ៨៦ឆ្នាំ តែលោកយាយបានបន្សល់ទុកនូវស្នាដៃសិល្បះខ្មែរមិនអាចកាត់ថ្លៃបាន សម្រាប់កូនខ្មែរជំនាន់ក្រោយ ដោយចងចាំនូវគុណបំណាច់ជូនជាតិនេះ គ្មានថ្ងៃបំភ្លេចបានឡើយ”។

លោកជំទាវបានមានប្រសាសន៍ទៀតថា “នាងខ្ញុំសូមក្រាបសំពះ ជូនដំណើរនិងគោរពលាលោកយាយជាលើកចុងក្រោយ ដោយចងចាំមិនភ្លេចទេ នូវអ្វីដែលលោកយាយបានលះបង់ និងបូជាសម្រាប់វប្បធម៌ជាតិ។ សូមវិញ្ញាណខន្ធ័លោកយាយ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ”។

យោងតាមចៅស្រីរបស់លោកយាយបានឲ្យដឹងថា លោកយាយទេវនាដនិម្មិត ឯម ធាយ បានទទួលមរណភាព ដោយសារជរាពាធ នៅវេលាម៉ោង ១២:២០នាទីរំលងអាធ្រាត្រចូលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១នេះ។ សូមវិញ្ញាណក្ខន្ធលោកយាយបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

Share This Post: