សិល្បៈ

តារាសម្តែង​ ឈឹម អារីយ៉ា សុខចិត្តកោរសក់កាន់ទុក្ខស្វាមី ដែលទទួលមរណភាពដោយសារជំងឺកូវីដ-១៩

BY
Khmernote Media
June 28, 2021

លោកឧត្តមសេនីយ៍ទោ រស់ ឧស្សាហ៍ ដែលជាមន្ត្រីជាន់ខ្ពស់មួយរូបនៅក្រសួងមហាផ្ទៃ បានទទួលមរណភាពដោយសារជំងឺកូវីដ-១៩ ខណៈដែលម្តាយបង្កើតរបស់លោកក៏ត្រូវបានជំងឺកាចសាហាវមួយនេះ បានឆក់យកជីវិតដូចគ្នាផងដែរ។ ក្នុងនោះដែរអ្វីដែលគេកត់សំគាល់នោះគឺ ភរិយារបស់លោកឧត្តមសេនីយ៍ទោ រស់ ឧស្សាហ៍ ដែលគេស្គាល់ថាជាតារាសម្តែងល្បីឈ្មោះមួយរូបគឺអ្នកនាង ឈឹម អារីយ៉ា សុខចិត្តកោរសក់កាន់ទុក្ខស្វាមី និងម្តាយក្មេក ដែលទទួលមរណភាពដោយសារជំងឺកូវីដ-១៩។

គួរបញ្ជាក់ផងដែរថាគិតមកទល់នឹងពេលនេះចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ នៅកម្ពុជា កើនដល់ជាង៤ម៉ឺននាក់ ខណៈដែលមានអ្នកទទួលមរណភាពប្រមាណជាង៥០០នាក់៕

Share This Post: