បច្ចេកវិទ្យា

ក្រុមហ៊ុនហួវៃដាក់លក់ Huawei WiFi WS5200 ជាផ្លូវការក្នុងតម្លៃល្អមិនគួរឲ្យជឿត្រឹមតែ តម្លៃ $39 ប៉ុណ្ណោះ

BY
Liny Chan
June 28, 2021

ដោយសារមានសន្ទុះនៃការគាំទ្រភ្លូកទឹកភ្លូកដី លើផលិតផលឆ្លាតវៃ WiFi ឥឡូវនេះក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Huawei ប្រកាសដាក់លក់ Huawei WiFi WS5200 ជាផ្លូវការក្នុងតម្លៃល្អមិនគួរឲ្យជឿត្រឹមតែ តម្លៃ $39 ប៉ុណ្ណោះ នៅក្នុងប្រទេសយើងចាប់ពីថ្ងៃនេះតទៅ។

អតិថិជនអាចរកជាវ Huawei WiFi WS5200 តម្លៃ $39 នៅតាម Huawei Showroom, ហាងដៃគូរសហការ ឬបណ្តាហាងដែលមានបុគ្គលិកលក់ ឬភ្នាក់ងារលក់ហួវៃ ដែលស្ថិតនៅក្បែរខ្លួនជាងគេទូទាំងប្រទេស។

Huawei WiFi WS500 ត្រូវបានក្រុមហ៊ុនខិតខំសម្រិតសម្រាងយ៉ាងផ្ចិតផ្ចង់ បំពាក់នូវបច្ចេកវិទ្យាទំនើបឈានមុខគេជាមួយនឹងល្បឿនដោនឡូដ 867Mbps (5 Ghz) ហើយអាចភ្ជាប់ប្រើប្រាស់បានច្រើនគ្នាក្នុងពេលតែមួយរហូតដល់ទៅ 64នាក់ និងមានមុខងារគ្រប់គ្រងការលេងរបស់កូនៗ ចៀសវាងការចូលទៅកាន់គេហទំព័រមិនល្អ។ បើនិយាយពីល្បឿន Internet គឺញាក់សាច់ អ៊ីនធើណេតខ្លាំងមិនរអាក់រអួល ផ្លាស់ប្តូរល្បឿនដោយស្វ័យប្រវត្តិ 2.4 GHz និង 5 GHz។ កាន់តែឡូយកាន់តែងាយស្រួលរាល់កម្មវិធីអាចគ្រប់គ្រងតាមរយៈទូរស័ព្ទ។

សរុបមកជ្រើសរើស Huawei WiFi WS5200 តម្លៃល្អបំផុតត្រឹមតែ $39 សម្រាប់ទុកប្រើប្រាស់នៅតាមគេហដ្ឋាន, ការិយាល័យ, គ្រឹះស្ថានសិក្សា ឬរមណីយដ្ឋាននានាធានាថាដឹងតែពេញចិត្តស្តូក តែម្តង ល្បឿន Internet លឿនទាន់ចិត្ត សេវាកាត់ជញ្ជាំង អាចភ្ជាប់បានប្រើប្រាស់ច្រើនគ្នា។

Share This Post: