សិល្បៈ

ផ្អើលដល់តារាៗ ! តារាចម្រៀង សុខ ពិសី សុំអោយអាជ្ញាធរអនុញ្ញាតអោយសត្វតោនោះ បានត្រលប់មកផ្ទះវិញផង

BY
Khmernote Media
June 30, 2021

រឿងរ៉ាវសត្វតោឈ្មោលមួយក្បាលត្រូវបានជនជាតិចិនម្នាក់បានលួចលាក់ចិញ្ចឹមនៅក្នុងផ្ទះវីឡាមួយកន្លែងស្ថិតនៅក្នុងសង្កាត់បឹងកេងកង១ និងត្រូវបានអាជ្ញាធរធ្វើការរឹបអូស យកទៅថែរក្សានៅមជ្ឈមណ្ឌលថែទាំ និងសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ និងពិន័យជាប្រាក់៣ម៉ឺនដុល្លារក៏ដូចជាអោយជនជាតិចិនរូបនោះធ្វើកិច្ចសន្យាបញ្ឍប់សកម្មភាពចិញ្ចឹមសត្វព្រៃតទៅទៀត បានក្លាយជាប្រធានបទក្តៅគគុកនៅលើបណ្តាញសង្គម Facebook ដោយអ្នកលេង Facebook ចង់អោយអាជ្ញាធរអនុញ្ញាតអោយជនជាតិចិនរូបនោះ បន្តចិញ្ចឹមសត្វតោមួយក្បាលនោះជាបន្តទៀត ព្រោះតែមនោសញ្ចេតនា រវាងម្ចាស់និងសត្វតោ បានស្អិតរមួតជាមួយគ្នាទៅហើយ។

ក្នុងនោះដែរសូម្បីតែតារាចម្រៀងរូបស្រស់ប្រចាំផលិតកម្មសាន់ដេ គឺកញ្ញា សុខ ពិសី ក៏បានធ្វើការបង្ហោះសារស្នើសុំអោយសត្វតោមួយក្បាលនោះបានត្រលប់ទៅផ្ទះវិញដូចគ្នា។ កញ្ញា សុខ ពិសី បានរៀបរាប់ថា៖ “សូមមេត្តាអនុញ្ញាតអោយតោបានវិលត្រលប់មកផ្ទះវិញផង ព្រោះគេបានកាច់ចង្កូម និង ក្រចកអស់ហើយ បើខុសឆ្គង សូមអនុគ្រោះ”។ គួរបញ្ជាក់ផងដែរថា ការចិញ្ចឹមសត្វព្រៃជារឿងខុសច្បាប់ ហើយសូមបងប្អូនទាំងគ្នាមេត្តាបញ្ឈប់ការចិញ្ចឹមសត្វព្រៃ ដើម្បីកុំអោយមានការជួញដូរសត្វព្រៃបន្តទៅទៀត៕

Share This Post: