សិល្បៈ

ភរិយាលោក មង្គល ទីណា ដែលជាអាជីវករផ្សារដងទង់ ខេត្តកោះកុង ប្រកាសថាខ្លួនមានវិជ្ជមានកូវីដ-១៩

BY
Khmernote Media
July 2, 2021

នៅមុននេះបន្តិចបើតាមការបញ្ជាក់នៅលើគណនី Facebook របស់អ្នកនាង ដាលីន ដែលគេស្គាល់ថាជាភរិយារបស់អតីតតារាចម្រៀង មង្គល ទីណា និងជាអាជីវករមួយរូបនៅផ្សារដងទង់ ខេត្តកោះកុង បានប្រកាសថានាងមានវិជ្ជមានកូវីដ-១៩ ខណៈដែលស្វាមីគឺលោក មង្គល ទីណា រកឃើញអវិជ្ជមាន។

អ្នកនាង ដាលីន នៅថ្ងៃដដែលនេះបានធ្វើការ Live វិដេអូមួយដោយបញ្ជាក់ថាតូបនៅក្នុងផ្សារដងទង់របស់នាងត្រូវបានបិទមួយរយៈហើយ ដោយនាងក៏បានចាក់វ៉ាក់សាំងលើកទី១ រួចហើយដូចគ្នា និងរង់ចាំធ្វើការចាក់វ៉ាក់សាំងលើកទីនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ ខាងមុខនេះ ប៉ុន្តែស្រាប់តែថ្ងៃនេះធ្វើតេស្តយកសំណាក បានរកឃើញថាមានវិជ្ជមានកូវីដ-១៩ បែបនេះតែម្តង។ គួរបញ្ជាក់ផងដែរថា អាជីវករផ្សារដងទង់ នៅក្នុងខេត្តកោះកុង បាននាំគ្នាបិទតូបមួយរយៈខណៈដែលអ្នកពាក់ព័ន្ធត្រូវបានយកសំណាកស្វែករកមេរោគកូវីដ-១៩៕

Share This Post: