ខ្មែរណូត

ស្វែងរក

  • បច្ចេកវិទ្យា

    ស្ងាត់ៗ ក្រុមហ៊ុន Apple គ្រោងនឹងបើកការប្រកាសទាក់ទងទៅនឹង iPhone ថ្មីដែលអស្ចារ្យបំផុត និងមិនធ្លាប់មានពីមុនមក ជាមួយនឹងទំហំអេក្រង់រហូតដល់ទៅ 6.5អ៊ីញ

    BY Khmernote Media February 27, 2018
    ស្ងាត់ៗ ក្រុមហ៊ុន Apple គ្រោងនឹងបើកការប្រកាសទាក់ទងទៅនឹង iPhone ថ្មីដែលអស្ចារ្យបំផុត និងមិនធ្លាប់មានពីមុនមក ជាមួយនឹងទំហំអេក្រង់រហូតដល់ទៅ 6.5អ៊ីញ

    តើអ្នកត្រៀមខ្លួនរួចហើយ រឺនៅសម្រាប់ iPhone ជំនាន់ថ្មីៗ? ជាការពិតណាស់ ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្ស Apple គ្រោងនឹងប្រកាសចេញលក់ស្មាតហ្វូនរបស់ខ្លួនជាច្រើន ហើយក្នុងនោះក៏មានមួយដែលគេជឿថាជាម៉ូដែលកំពូលផងដែរ។ ទាក់ទងទៅនឹងម៉ូដែលកំពូលនេះ គេហទំព័រ Bloomberg បានលើកឡើងថា នឹងមានទំហំប៉ុន iPhone X ហើយមានតម្លៃធូថ្លៃជាង ប៉ុន្ដែវាអាចនឹងមិនមែនជាការពិតឡើយ។

    គួរបញ្ជាក់ផងដែរថា សម្រាប់ពេលនេះក្រុមហ៊ុន Apple កំពុងបើកធ្វើការតេស្តសាកល្បងលើ iPhone កំពូលនេះហើយជាមួយនឹងក្រុមហ៊ុនផ្គត់ផ្គង់របស់ខ្លួន ប៉ុន្ដែគេហទំព័រ Bloomberg បានបន្ដថា ម៉ូដែលថ្មីនេះនឹងទទួលបានការផ្លាស់ប្ដូរដ៏គួរឲ្យកត់សម្គាល់មួយចំនួន។ ក្រុមហ៊ុន Apple ពិតជាយល់ច្បាស់ពីអ្វីដែលអតិថិជនចង់បាន ពោលគឺសម័យនេះមនុស្សភាគច្រើនចូលចិត្តប្រើប្រាស់ស្មាតហ្វូនទាំងឡាយណាដែលមានអេក្រង់ធំ រឺអាចហៅថា Phablet។ ដូចនេះ សម្រាប់ iPhone ជំនាន់ថ្មីដែលជាម៉ូដែលកំពូលត្រូវបានគេជឿថាមានទំហំអេក្រង់រហូតដល់ទៅ 6.5 អ៊ីញឯណោះ ជាមួយនឹងឈ្មោះកូដថា D33។

    តាមរយៈរូបភាពខាងលើនេះ អាចឲ្យយើងសន្មត់បានថា នេះពិតជា iPhone ដែលមានទំហំអេក្រង់ធំជាងគេក្នុងប្រវត្តិសាស្ត្រមែន ហើយរូបភាពនេះគឺទទួលបានពីគេហទំព័រ MacX ដែលក្រោយមកត្រូវបានលុបចោលវិញ។ យោងតាមគេហទំព័រ MacRumors វិញក៏បានលើកឡើងដែរថា សម្រាប់រូបភាពទំហំអេក្រង់នេះត្រូវបានគេជឿថា ជាម៉ូដែល iPhone X Plus។

    សម្រាប់រូបរាងរបស់ D33 អាចនឹងមានទំហំប៉ុនទៅនឹង iPhone 8 Plus ប៉ុន្ដែមានរចនាបទគ្មានគែម ដែលធ្វើឲ្យរូបរាងរបស់ iPhone នោះកាន់តែធំ បើធៀបទៅនឹង iPhone X ដែលមានទំហំត្រឹម 5.8 អ៊ីញប៉ុណ្ណោះ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ iPhone ថ្មីដែលមានទំហំធំជាងគេនេះ នឹងត្រូវបានដំណើរការដោយ iOS 12 ហើយមានភ្ជាប់មកជាមួយនឹងបច្ចេកវិទ្យា AR, Siri ជំនាន់ថ្មី កម្មវិធីថែរក្សាសុខភាព Animoji ថ្មី និងកម្មវិធី​ FaceTime ថ្មីផងដែរ។

    Fu

    ប្រភព៖ dialymail

    Share This Post:
    MPO4D jitutoto mpo4d Mpoplay