សិល្បៈ

ខាត់ សុឃីម “ខ្ញុំសែនមហាខ្មាស់ពេលដែលពួកខ្មែរមួយចំនួនតូចកំពុងលួចចម្លងនិងជួយផ្សព្វផ្សាយសិល្បៈស្ទើរគ្រប់ទម្រង់របស់គេយ៉ាងគឃ្លើនអត់ខ្មាស់”

BY
Khmernote Media
July 7, 2021

ក្រោយមានការភ្ញាក់ផ្អើលរឿងរ៉ាវសាងសង់ប្រាសាទមួយនៅប្រទេសថៃ ដែលមានរូបរាងស្រដៀងគ្នាទៅនឹងប្រាសាទអង្គរវត្តរបស់កម្ពុជា ក៏មានការរិះគន់យ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋខ្មែរ រហូតមានភាពចម្រូងចម្រាស់គ្នាជាច្រើន។ ក្នុងនោះដែរកាលពីព្រឹកមិញនេះក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក៏បានចេញសេចក្តីប្រកាសព័ត៌មានមួយផងដែរទាក់ទិននឹងរឿងនេះ។ អ្វីដែលគួរអោយចាប់អារម្មណ៍មួយ ដោយអ្នកនាង ខាត់ សុឃីម ដែលគេស្គាល់ថាជាអ្នកសិល្បៈមួយរូបដែលមានពហុជំនាញ ទាំងអាយ៉ៃ របាំ ចម្រៀងបែបសម័យ បែបបុរាណ លេងភ្លេងបុរាណ និងកំប្លែង បានបង្ហោះសារចាក់ដោតមួយនៅលើបណ្តាញសង្គម ដោយអ្នកនាងបានរៀបរាប់ថា៖

“ខ្ញុំមានមោទនណាស់ដោយដឹងថា ចោររមែងតែងតែងតែចង់បាននិងប្រឹងលួចចម្លងសិល្បៈវប្បធម៌ដូចជាប្រាង្គប្រាសាទបុរាណដែលជាកេរដូនតាខ្មែរយើងបន្សល់ទុកនៅ។ ក៏ប៉ុន្តែខ្ញុំសែនមហាខ្មាសពេលដែលពួកខ្មែរមួយចំនួនតូចកំពុងលួចចម្លងនិងជួយផ្សព្វផ្សាយសិល្បៈស្ទើរគ្រប់ទម្រង់របស់គេយ៉ាងគឃ្លើនអត់កេរខ្មាស រហូតដល់អ្នកខ្លះឈ្លោះប្រជែងរត់សុំទិញរបស់គេយកមកចាក់ផ្សាយស្រែកលូ បញ្ចេញសំនៀងច្រៀងស្ទើរដាច់កន្លើត ដើម្បីផល់កម្រៃផ្ទាល់ខ្លួននិងក្រុម។ ចុងបញ្ចប់ខ្ញុំចង់និយាយថា របស់ពិតគឺជាទីទាក់ទាញអ្នកចង់ឃើញមិនមែនរបស់អាយលួចចម្លងគេនោះទេ! យើងមានហើយប្រឹងរក្សាផ្សព្វផ្សាយរបស់យើងទៅ ទើបសមជាអ្នកមិនរមិលគុណដូនតា។ ថ្ងៃទី៧កក្កដា២០២១ លោកពូ Moth Thary (រូបយកពីហ្វេសប៊ុក)ឈឺចាប់នឹងខ្មែរគ្នាឯង១ចំនួន”

Share This Post: