បច្ចេកវិទ្យា

Facebook ជះលុយជាង១ពាន់លានដុល្លារសាងសង់មជ្ឈមណ្ឌលផ្ទុកទិន្នន័យ នៅប្រទេសមួយនេះក្នុងតំបន់អាស៊ី

BY
Khmernote Media
September 7, 2018

កាលពីថ្ងៃ06 ខែកញ្ញា កន្លងទៅនេះ ក្រុមហ៊ុនបណ្ដាញសង្គមយក្ស Facebook បានប្រកាសថា ខ្លួននឹងចំណាយប្រាក់ជាង 1,4 ពាន់លានដុល្លារអាមេរិក ដើម្បីសាងសង់មជ្ឈមណ្ឌលទិន្នន័យដំបូងរបស់ខ្លួននៅក្នុងតំបន់អាស៊ីក្នុងប្រទេសសិង្ហបុរី។ ក្រុមហ៊ុន Facebook បានឱ្យដឹងថា មជ្ឈមណ្ឌលថ្មី ដែលមានទីតាំងស្ថិតនៅ Jurong East នឹងមានទំហំ 170.000 ម៉ែត្រការ៉េ ហើយក្រុមហ៊ុននេះបានឱ្យដឹងថា វានឹងក្លាយជាផ្នែកមួយនៃការរីកចម្រើនរបស់ខ្លួននៅប្រទេសសិង្ហបុរី និងនៅទូទាំងតំបន់។

មជ្ឈមណ្ឌលនេះ នឹងមានប្រសិទ្ធភាពខ្ពស់នៅក្នុងការប្រើប្រាស់ទឹកថាមពល និងដីធ្លី។ វានឹងបញ្ចូលបច្ចេកវិទ្យាទឹកត្រជាក់ (liquid cooling system) ដើម្បីកាត់បន្ថយការប្រើប្រាស់ទឹក និងថាមពល ហើយយោងតាមការធ្វើតេស្ត វាអាចកាត់បន្ថយបរិមាណនៃទឹកក្រោមដីបាន 20%។

មួយទៀតគឺ ផ្នែកខាងមុខនៃអាគារ 11 ជាន់ត្រូវបានសាងសង់ឡើងចេញពីវត្ថុធាតុដើម ដែលមានទម្ងន់ស្រាល និងអនុញ្ញាតឱ្យមានលំហូរខ្យល់ឆ្លងកាត់បានងាយស្រួល។ ក្រុមហ៊ុន Facebook បានធ្វើការជ្រើសរើសយកក្រុមហ៊ុន Fortis Construction ដើម្បីធ្វើជាអ្នកម៉ៅការទូទៅរបស់ខ្លួន ដោយសារតែក្រុមហ៊ុនទាំងពីរនេះធ្លាប់មានបទពិសោធន៍រួមគ្នា៕

អត្ថបទ៖ ឧស្សាហ៍
ប្រភព៖ CNA

Share This Post: