សិល្បៈ

តារាសម្តែង ឈិន ឡុង ឧបត្ថម្ភម៉ាស់ចំនួន ១លាន ៥ម៉ឺនម៉ាស់ដល់កម្ពុជា ដើម្បីការពារជម្ងឺកូវីដ-១៩​

BY
Khmernote Media
July 9, 2021

យោងតាមការចុះផ្សាយនៅលើទំព័រ Facebook របស់ យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល Central Youth CPP បានអោយដឹងថា តារាសម្តែងហុងកុងល្បីឈ្មោះគឺលោក ឈិន ឡុង បានធ្វើការឧបត្ថម្ភម៉ាស់ចំនួន៥ម៉ឺនម៉ាស់ជូន យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ដើម្បីប្រើប្រាស់ចាំបាច់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។

ទំព័រ Facebook ដដែលបានរៀបរាប់ថា៖ “លោក 成龙 Jackie Chan ហៅឈិនឡុង តារាសម្តែងហុងកុង បានបរិច្ចាគម៉ាស់ចំនួន 1,050,000 ជូនយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ដើម្បីប្រើប្រាស់ចាំបាច់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩​។ លោក ហោ សេរីវឌ្ឍន៍ ប្រធានយុវជនក្រៅប្រព័ន្ធ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល តំណាង ឯកឧត្តមប្រធាន ហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានទទួលម៉ាស់ចំនួន ៥០,០០០ ដែលជាការបរិច្ចាគរបស់លោក 成龍 Jackie Chan (តារាសម្តែងហុងកុង ឈិនឡុង) ដើម្បីចាត់ចែងបន្តដល់ប្រជាពលរដ្ឋដែលត្រូវការចាំបាច់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩។ ម៉ាស់ត្រូវបានប្រគលជូនក្រុមការងារតាមរយៈ ស្ថានទូតចិននៅកម្ពុជា ដែលតំណាងដោយលោក Winston Wang។”

Share This Post: