ខ្មែរណូត

ស្វែងរក

  • បច្ចេកវិទ្យា

    ជម្លោះពាណិជ្ជកម្មរវាងចិន និងអាមេរិក ធ្វើឲ្យក្រុមហ៊ុន Apple ភ័យបុកពោះ

    BY Khmernote Media September 10, 2018
    ជម្លោះពាណិជ្ជកម្មរវាងចិន និងអាមេរិក ធ្វើឲ្យក្រុមហ៊ុន Apple ភ័យបុកពោះ

    កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Apple បានប្រកាសថា ផលិតផលរបស់ខ្លួនមួយចំនួនអាចនឹងត្រូវតម្លើងថ្លៃ ដោយសារតែការបង្កើនពន្ធនាំចូលលើផលិតផលចិន ហើយវានឹងប៉ះពាល់ដល់តម្លៃផលិតរបស់ក្រុមហ៊ុនផងដែរ។ ក្រុមហ៊ុនក៏ដាក់សំណើរទៅខាងពន្ធដាររបស់សហរដ្ឋអាមេរិកផងដែរ ដើម្បីគិតគូរឡើងវិញពីការតម្លើងថ្លៃពន្ធនេះ។ ចំពោះការឡើងថ្លៃនេះវាអាចនឹងឡើងដល់ 25% ក្នុងនោះមានផលិតផលជាច្រើនមុខ ដែលនឹងត្រូវតម្លើងថ្លៃ មានដូចជា Apple Watch, Airpod, Homepod, ដុំសាកថ្ម, Mac និងឧបករណ៍ជាច្រើនមុខទៀត ដោយសារតែផលិតផលទាំងនេះផលិតនៅប្រទេសចិន។

    ការតម្លើងពន្ធគយនេះត្រូវបានធ្វើឡើងតាំងពីខែមិថុនា និងខែកក្កដាមកម្ល៉េះ ដោយសារតែជម្លោះពាណិជ្ជកម្មរវាងអាមេរិក និងចិន។ សំណើឲ្យមានគិតគូរលើការតម្លើងពន្ធនេះ វាក៏មានការពាក់ព័ន្ធទៅលើទំនិញជាច្រើនរបស់ប្រទេសចិន ដែលមានតម្លៃប្រមាណ 200 ពាន់លានដុល្លារផងដែរ។ វានៅមិនទាន់ច្បាស់នៅឡើយទេថា តើសំណើពន្ធគយ ដែលបានស្នើទៅនោះនឹងមានប្រសិទ្ធិភាព ឬក៏មានការផ្លាស់ប្តូរ ឬក៏មានការលើកលែងផលិតផលមួយចំនួននៅក្នុងបញ្ជីឡើយ។ ទីប្រឹក្សាសេដ្ឋកិច្ចអាមេរិកលោក Larry Kudlow បាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយទូរទស្សន៍ Bloomberg កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅថា “យើងនឹងគិតគូរលើសំណើមួយនេះ ហើយយើងនឹងធ្វើការសម្រេចចិត្តនៅពេលក្រោយ”៕

    អត្ថបទ៖ ឧស្សាហ៍
    ប្រភព៖ theverge

    Share This Post:
    MPO4D jitutoto mpo4d Mpoplay