Apple Watch មកវិញលើកនេះជាមួយអេក្រង់ធំជាងមុន និងការផ្លាស់ប្តូរមួយចំនួន
- September 13, 2018
រយះពេល៣ឆ្នាំមកហើយដែលក្រុមហ៊ុន Apple បានប្រើប្រាស់រូបរាងដដែលនៅលើ Apple Watch ហើយពេលនេះសម្រាប់ Apple Watch Series 4 យើងក៏ឃើញមានការផ្លាស់ប្តូរមួយចំនួនផងដែរ។
រូបរាងរបស់វាមើលទៅគឺស្រដៀងគ្នាខ្លាំងមែនទែនទៅនឹង Apple Watch Series 3 ប៉ុន្តែវាបានផ្តល់បទពិសោធន៍ថ្មីដល់អ្នកប្រើបាស់ដោយផ្លាស់ប្តូរពី 38mm និង 42mm ទៅ 40mm និង 44mm សម្រាប់ Apple Watch Series 4 ដែលសម្រាប់ម៉ូឌែល 40mm គឺមានអេក្រង់ធំជាងមុន 35% និង ម៉ូឌែល 44mm មានអេក្រង់ធំជាងមុន 32%។
រឿងមួយដែលធ្វើអោយអតិថិជន Apple Watch Series 4 នេះអន់ចិត្តខ្លាំងនោះគឺវាមិនមានភ្ជាប់មកជាមួយមុខងារ Always On Display នោះទេ។ ប៉ុន្តែវាក៏បានផ្តល់នូវចំនុចល្អជាច្រើនផងដែរដូចជារូបរាងរបស់វាត្រូវបានផលិតឡើងពីសារធាតុ Ceramic និងផ្នែកខាងក្រោយគឺជាត្បូងកណ្តៀងទៀតផង។ លើសពីនេះទៅទៀតរន្ធបំពងសម្លេងរបស់ Apple Watch Series 4 នេះលឺខ្លាំងជាងមុនដល់ទៅ ៥០%ទៀតផង។
សម្រាប់ល្បឿនរបស់ Apple Watch Series 4 នេះគឺដំណើរការលឿនជាងមុនដល់ទៅ២ដងបើធៀបទៅនឹង Apple Watch Series 3 ព្រោះដោយសារតែបន្ទះឈីប S4 CPU Doul Core 64 bit និង GPU ដ៏ខ្លាំងក្លារបស់វា។
ហើយចំពោះតម្លៃរបស់វានៅសហរដ្ឋអាមេរិក សម្រាប់ម៉ូឌែល 40mm គឺ៣៩៩ ដុល្លារ និង ម៉ូឌែល 44mm តម្លៃ ៤៩៩ដុល្លារ អញ្ចឹងបើទីផ្សារប្រទេសកម្ពុជាវិញតម្លៃនាឡិកានេះសឹងតែអាចទិញបានកំពូលស្មាតហ្វូនមួយចំនួនទៅហើយមើលទៅ៕
- Share This Post:






