សើចហៀរទឹកភ្នែក! ក្រើកឆាកសើចចុកពោះក្នុងកម្មវិធី «សម្ពោធស្មាតហ្វូន OPPO Reno6 Z 5G» (មានវីដេអូ)
បច្ចេកវិទ្យា August 1, 2021 Liny Chan

កាលពីយប់មិញនេះ តើអ្នកណាខ្លះបានទស្សនាកម្មវិធី «សម្ពោធស្មាតហ្វូន OPPO Reno6 Z 5G»? ហើយអ្នកណាខំទប់សើចដល់ហៀរទឹកភ្នែកខ្លះក្នុងវគ្គលេងហ្គេម? ដោយសង្កេតឃើញថានៅក្នុងកម្មវិធីសម្ពោធនោះមានការចូលរួមពីតារាតំណាង OPPO ចំនួន 3 រូបរួមមាន ពេជ្រ សោភា, Step និង រ៉េត ស៊ូហ្សាណា រួមទាំងពិធីករពិធីការិនីល្បីឈ្មោះ ជា វិបុល, សុខ រ៉ាស៊ី, ថន លក្ខិណា និង ប៉ែន ស្រីពេជ្រ។ ហើយក្នុងនោះផងដែរក៏ឃើញមានតារាកិត្តិយសល្បីៗសុទ្ធសឹងជាតារាកំប្លែងនិងកំពូលកូររួមមានដូចជា អ្នកនាង ខាត់ សុឃីម, សុភ័ក្រ កុសុម៉ា, Pancake, វង្ស ដារ៉ារតនា, សំ សុវណ្ណរ៉ាក់ ព្រមទាំងតារាប្រុសស្រីជាច្រើនរូបបានចូលរួមបង្កើតបរិយាកាសលេងហ្គេមកម្សាន្តផ្តល់ជូនភាពសប្បាយរីករាយសំណើចសើចចុកពោះ សើចមិនចេះរីងស្ងួត ឯអ្នកខ្លះទៀតក៏ទប់សំណើចមិនជាប់ដល់ហៀរទឹកភ្នែក។

ដោយឡែកនៅក្នុងកម្មវិធីនោះយើងឃើញមានការបង្ហាញរូបរាងពិត និងលក្ខណៈពិសេសរបស់ស្មាតហ្វូនម៉ូដែលថ្មីនិងចុងក្រោយគេ OPPO Reno6 Z 5G ដោយវាបានបំពាក់ជាមួយនឹងប្រព័ន្ធបច្ចេកវិទ្យាទំនើបៗ មុខងារថ្មីៗប្លែកៗដែលកំពុងពេញនិយមខ្លាំងនាយុគសម័យថ្មី។ ជាក់ស្តែង OPPO Reno6 Z 5G ជាស្មាតហ្វូននាំមុខលើបច្ចេកវិទ្យាថតបែប Portrait ដែលបង្ហាញចេញមកកាន់តែទាន់សម័យ មានភាពទាក់ទាញ និងមានភាពច្នៃប្រឌិតផងដែរ ដែលក្នុងនោះវាមានមុខងារថត Portrait ចំនួន 3 រួមមាន Bokeh Flare Portrait, វីដេអូ Portrait ជំនួសសម្រស់ និងវីដេអូតាមចាប់គោលដៅ។ ក្រៅពីនោះវាក៏មានមុខងារច្នៃប្រឌិតបន្ថែមទៀតជាច្រើនដើម្បីក្លាយជាអ្នកជំនាញថតរូបដ៏អស្ចារ្យ និងផ្តល់ភាពលេចធ្លោបន្ថែមទៀតដូចជា AI Palette, AI Color Portrait និង Dual View Video។ OPPO Reno6 Z 5G មិនត្រឹមតែជំនាញលើការថតរូបប៉ុណ្ណោះទេ ស្មាតហ្វូនស៊េរីថ្មីមួយនេះក៏បំពាក់ជាមួយនឹងបន្ទះឈីប 5G ដែលអស់លោកដឹងហើយថាប្រទេសមួយចំនួនបាននឹងកំពុងដាក់ដំណើរការនូវប្រព័ន្ធ 5G មិនយូរមិនឆាប់ប្រទេសកម្ពុជានឹងដាក់ដំណើរការនូវប្រព័ន្ធ 5G ដូច្នេះបើលោកអ្នកទិញនូវស្មាតហ្វូន OPPO Reno6 Z 5G គឺមិនចាំបាច់ប្ដូរស្មាតហ្វូនថ្មីទៀតទេនៅពេលដែលប្រព័ន្ធ 5G ត្រូវបានបើកដំណើរការទូលំទូលាយនៅក្នុងប្រទេសកម្ពុជា។ លើសពីនេះទៅទៀត បន្ទះឈីប 5G គឺអាចធ្វើឲស្ថេរភាពអីនធើណេតមានល្បឿនកាន់តែលឿន ដែលលឿនជាងមុន 10 ទៅ 100 ដង។

ហើយបើតាមការប្រកាសតម្លៃរបស់ស្មាតហ្វូនត្រកូល Reno ស៊េរីថ្មី OPPO Reno6 Z 5G នេះគឺមានតម្លៃត្រឹមតែ $419 ប៉ុណ្ណោះ។ ហើយបើធ្វើការកក់ទុកមុនចាប់ពីថ្ងៃទី01 ដល់ថ្ងៃទី06 ខែសីហា នៅគ្រប់បណ្តាហាងលក់ទូរស័ព្ទទូទាំងប្រទេស ដែលមានផ្លាក OPPO នឹងទទួលបានកញ្ចប់កាដូ Pre Order ដែលមានតម្លៃរហូតដល់ទៅ $197 រួមមានដូចជា៖ កង្ហារ (តម្លៃ $39), កាតាបស្ពាយដ៏ស្រស់ស្អាត (តម្លៃ ($29), ប័ណ្ណធានាអេក្រង់រយៈពេល 6 ខែ, និងស៊ីមស្មាតលេខពិសេស Silver (តម្លៃ $129) ភ្ជាប់ជាមួយគម្រោង Smart ធំហ្មង៎រយៈពេល 12 សប្តាហ៍។

យ៉ាងណាមិញ បើយោងតាមស្ថាប័នព័ត៌មានល្បីៗជាច្រើនបានលើកឡើងស្រដៀងៗគ្នាថា «ចំពោះស្មាតហ្វូន OPPO Reno6 Z 5G ស៊េរីថ្មីចុងក្រោយគេនេះនឹកស្មានមិនដល់ថាវាមានតម្លៃត្រឹមតែ 419$ ប៉ុន្តែបើនិយាយពីបច្ចេកវិទ្យា និងលក្ខណៈពិសេសរួមទាំងមុខងារថ្មីៗវិញគឺមិនឲ្យចាញ់ស្មានស្មាតហ្វូនដទៃប៉ុន្មានទេ។ ជាក់ស្តែងកាមេរ៉ាមុខនិងក្រោយមានទំហំធំដែលអាចថតរូប ថតវីដេអូ បានភ្លឺច្បាស់ត្រជាក់ភ្នែកបំពាក់មកជាមួយនឹងមុខងារថតថ្មីៗកំពុងពេញនិយមសម្រាប់អ្នកនិយមចូលចិត្តថតរូប។ រីឯអ្នកលេងហ្គេមវិញធានាថាជាប់ចិត្តលើកម្លាំងម៉ាស៊ីន 8GB(+5GB)RAM+128GB ROM ដែលជម្រុញឲ្យល្បឿនដំណើរការកាន់តែលឿន និងអាចផ្ទុកទន្និន័យបានច្រើន។ លើសពីនេះវាក៏បានបំពាក់ជាមួយបន្ទះឈីប MediaTek Dimensity 800U 5G ដែលជាបច្ចេកវិទ្យានាពេលអនាគតថែមទៀតផង។ ចំណែកថាមពលថ្មទំហំធំមិនធម្មតា 4310mAh ព្រមទាំងបំពាក់ជាមួយនឹងបច្ចេកវិទ្យាសាកថ្មល្បឿនលឿន 30W VOOC 4.0 ដែលអាចប្រើប្រាស់បានពេញមួយថ្ងៃ និងជាជម្រើសល្អសម្រាប់អ្នកចូលចិត្តលេងហ្គេម និងអ្នកចូលចិត្តតាមដានទស្សនាភាពយន្តភាគផងដែរ។ ចុងក្រោយក្រឡេកទៅមើលរូបរាងដ៏ស្លីមរបស់ស្មាតហ្វូននេះគឺវាមានកម្រាស់ស្តើងត្រឹមតែ 7.92mm និងទម្ងន់ស្រាលត្រឹមតែ 173g ងាយស្រួលចាប់កាន់តែម្តង ដែលវាមានជម្រើស 2 ពណ៌ក្នុងការជ្រើសរើសគឺពណ៌ Stellar Black និង Aurora។»

តោះនៅចាំអីបងប្អូន? រួសរាន់ធ្វើការកក់ទុកមុន (Pre Order) បានចាប់ពីថ្ងៃនេះនៅតាមបណ្តាហាងលក់ទូរស័ព្ទទូទាំងប្រទេសកម្ពុជា។ ប្រញាប់ឡើងប្រយ័ត្នអស់ស្តុកស្តាយក្រោយណា៎ !

ចង់ជ្រាបច្បាស់ សូមទស្សនាវិដេអូកម្មវិធី «សម្ពោធស្មាតហ្វូន OPPO Reno6 Z 5G» តាមរយៈ link ខាងក្រោមនេះ៖

https://www.facebook.com/OPPOCambodia/videos/4662905850389219/