ខ្មែរណូត

ស្វែងរក

  • បច្ចេកវិទ្យា

    ក្ដៅ! ក្រុមហ៊ុន Huawei ប្រកាសថា ស្មាតហ្វូនដែលអាចចាប់យកសេវា 5G បាននឹងត្រូវបានប្រកាសក្នុងឆ្នាំ2019

    BY Khmernote Media February 27, 2018
    ក្ដៅ! ក្រុមហ៊ុន Huawei ប្រកាសថា ស្មាតហ្វូនដែលអាចចាប់យកសេវា 5G បាននឹងត្រូវបានប្រកាសក្នុងឆ្នាំ2019

    ឆ្លងកាត់កម្មវិធី MWC 2018 សម្រាប់ពត៌មានទាក់ទងទៅនឹងក្រុមហ៊ុន Huawei យើងសង្កេតឃើញមានច្រើនដែរ ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ ក្រុមហ៊ុននេះបានបញ្ជាក់ហើយថា សេវា 5G នឹងត្រូវបានដាក់ឲ្យប្រើប្រាស់សម្រាប់អតិថិជនខ្លួននាខែតុលា រឺខែធ្នូ ឆ្នាំ2019។ បើយោងតាមការប្រកាសរបស់ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សនេះ ស្មាតហ្វូនដែលអាចចាប់យកល្បឿន 5G ក៏នឹងត្រូវបានប្រកាសនាកំឡុងពេលនោះដូចគ្នាដែរ។

    ដើម្បីឈានដល់ការផលិតស្មាតហ្វូន ក្រុមហ៊ុន Huawei ត្រូវបង្កើតបន្ទះឈីបជាមុនសិន។ សម្រាប់បន្ទះឈីបនោះគឺមានឈ្មោះថា Balong 5G01 ហើយក៏ជាឈីបដំបូងដែលអាចចាប់យកប្រព័ន្ធ 3GPP ស្ដង់ដារផងដែរ។ យ៉ាងណាមិញ Balong 5G01 អាចនឹងដំណើរការបានលឿនជាងបន្ទះឈីបរបស់ក្រុមហ៊ុន Qualcomm ប្រភេទ Snapdragon X24 ទៅទៀត ហើយបន្ទះឈីបនេះដែរត្រូវបានគេស្គាល់ថា មានល្បឿនទាញយករហូតដល់ទៅ 2Gbps ឯណោះ។

    គួរបញ្ចាក់ផងដែរថា ចំពោះ Balong 5G01 គឺអាចទ្រទ្រង់នឹងល្បឿនទាញយករហូតដល់ទៅ  2.3Gbps ឯណោះ ហើយយោងតាមល្បឿនប៉ុណ្ណេះ យើងអាចសន្មត់បានហើយថា នេះចំជាបន្ទះឈីបដែលលឿនជាងគេលើលោកមែន។ Balong 5G01 បែងចែកចេញជាពីរគឺ Sub6GHz និង mmWave ដែលអាចផ្ដល់ឲ្យអ្នកប្រើប្រាស់នូវប្រេកង់ទាប រឺខ្ពស់តាមកាលៈទេសៈ។

    Fu

    ប្រភព៖ gizmochina

    Share This Post:
    MPO4D jitutoto mpo4d Mpoplay