ខ្មែរណូត

ស្វែងរក

  • បច្ចេកវិទ្យា

    តើ iOS 12 ជួយឲ្យថាមពលថ្មកាន់ជាងមុន ឬក៏យ៉ាងណា? តោះមកមើលការធ្វើតេស្ត ទើបដឹង (មានវីដេអូ)

    BY Khmernote Media September 17, 2018
    តើ iOS 12 ជួយឲ្យថាមពលថ្មកាន់ជាងមុន ឬក៏យ៉ាងណា? តោះមកមើលការធ្វើតេស្ត ទើបដឹង (មានវីដេអូ)

    បន្ទាប់ពីដាក់បង្ហាញ និងដាក់ឲ្យប្រើប្រាស់ជំនាន់ Beta របស់រយៈពេលជាច្រើនខែរួចមក ប្រព័ន្ធប្រតិបត្តិការ iOS ថ្មីជំនាន់ទី 12 នឹងត្រូវបានបញ្ចេញឲ្យប្រើប្រាស់នៅថ្ងៃទី១៧ ខែកញ្ញានេះហើយ (ពេលវេលាដាក់ឲ្យ Update អាស្រ័យទៅតាមតំបន់)។ ខណៈ Fan របស់ Apple ជាច្រើនកំពុងតែទន្ទឹមរងចាំការដាក់ឲ្យ Update ជាផ្លូវការនោះ ឥលូវយើងមកមើលការធ្វើតេស្តសាកល្បងថាមពលថ្មនៅលើ iOS 12 នេះតែម្ដង។

    ក្នុងការតេស្តសាកល្បងនេះ គេបានយកទូរស័ព្ទចំនួន ៤ស៊េរីមកសាកល្បង ដែលមានដូជ iPhone 5s , 6 , 6s នឹង iPhone 7។ យើងឃើញមានការកែប្រែខ្លះទៅលើថាមពលថ្ម និងមុខងារមួយចំនួន ហើយសម្រាប់កំណែអាប់ដេតថ្មី ក៏អាចកំណែចុងក្រោយដែរ ដែលនឹងត្រៀមខ្លួនដាក់ឲ្យអ្នកប្រើប្រាស់ iOS ទាំង។ ដូចយើងបានឃើញហើយសម្រាប់ការតេស្តសាកល្បងថាមពលថ្មនៅលើ iOS 11.4.1 និង iOS 12 គឺថាមពលថ្មនៅលើ iOS12 នេះវាស្រកលឿនជាង iOS 11.4.1 ព្រោះថា iOS 12 នេះ វាផ្ដោតទៅលើល្បឿន និងប្រព័ន្ធដំណើរការ ដូច្នេះហើយទើបធ្វើឲ្យថាមពលថ្មស្រកលឿន៕

    អត្ថបទ៖ ឧស្សាហ៍
    ប្រភព៖ geeky-gadget

    Share This Post:
    MPO4D jitutoto mpo4d Mpoplay