បច្ចេកវិទ្យា

យប់មិញ កក្រើកបណ្តាញសង្គមហ្វេសប៊ុកតែម្តង ក្រុមហ៊ុនហួវៃ ដាក់សម្ពោធ ផលិតផលឆ្លាតវៃ ថ្មីបំផុត ចំនួន4ម៉ូដែល ព្រមគ្នាជាផ្លូវការ នៅក្នុងព្រះរាជាណាចក្រកម្ពុជា

BY
Liny Chan
August 11, 2021

យប់មិញ ក្រុមហ៊ុនហួវៃដាក់សម្ពោធ ផលិតផលឆ្លាតវៃថ្មីបំផុតរបស់ខ្លួន កូនកាត់កុំព្យូទ័រជំនាន់ទី2 Huawei MatePad 11 ដំណើរការដោយប្រព័ន្ធ Harmony OS មុនដំបូងគេបង្អស់ តម្លៃត្រឹមតែ $599, សេតកុំព្យូទ័រលើតុឆ្លាតវៃ HUAWEI MateStation S តម្លៃ $749, Wireless Monitor ភ្ជាប់ឥតខ្សែ HUAWEI MateView តម្លៃ $699 និង Huawei MateView GT ស្តេចអេក្រង់កោងល្បឿនលឿន តម្លៃ $599 ជាផ្លូវការនៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង។

អតិថិជនអាចរកជាវនៅតាមហាង Huawei Showroom ហាងកុំព្យូទ័រ ឬហាងដៃគូរសហការដែលមានបុគ្គលិកលក់ ឬក៏ ស្លាកសញ្ញាហួវៃ ចាប់ពីថ្ងៃនេះតទៅ ជាមួយនឹងកាដូបន្ថែមយ៉ាងច្រើនសន្ធឹកសន្ធាប់ដូចខាងក្រោមនេះ៖

1. កូនកាត់កុំព្យូទ័រជំនាន់ទី2 Huawei MatePad 11 តម្លៃត្រឹមតែ $599 ថែម M-Pencil ជំនាន់ទី2, Smart Magnetic Keyboard និង Huawei Entertainment Gift Box តម្លៃ $59

កូនកាត់កុំព្យូទ័រជំនាន់ទី2 Huawei MatePad 11 ត្រូវបានក្រុមហ៊ុនសម្រិតសម្រាងរចនាឡើងជាមួយនឹងរូបរាងល្អប្រណីត តូចស្លីមស្តើង និងស្រាលបំផុតត្រឹមតែ 485g ងាយស្រួលដាក់តាមខ្លួន ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ HarmonyOS មុនដំបូងគេបង្អស់ ងាយស្រួលតភ្ជាប់ ធ្វើការជាមួយនឹងឧបករណ៍ ពហុឧបករណ៍ឆ្លាតវៃដទៃទៀតរបស់ហួវៃ តួយ៉ាងដូចជា ស្មាតហ្វូន, នាឡិកាឆ្លាតវៃ, កុំព្យូទ័រយួរដៃ, កុំព្យូទ័រលើតុឆ្លាតវៃ HUAWEI MateStation S, និង HUAWEI MateView ជាដើម តាមរយៈ HUAWEI Share (Multi-Screen Collaboration)។ វាដើរតួនាទីជាអេក្រង់ទី2 របស់កុំព្យូទ័រ (តាមរយៈ Mirror Mode & Extend Mode) ជាមួយនឹងកម្រិត refresh rate រហូតដល់ទៅ 120ហឺត ជួយឲ្យការសិក្សាធ្វើការតាមអនឡាញ, ទស្សនាវីដេអូ និងការកម្សាន្តផ្សេងៗរលូនឥតទាក់តែម្តង។

Huawei MatePad 11 មកជាសេតជាមួយនឹង ម៉ាញ៉េទិច Keyboard, និង ខ្មៅដៃឆ្លាតវៃជំនាន់ទី2 Huawei M-Pencil មានបំពាក់នូវ 4Mics / 4 Speakers Harman Kardon ល្បឿនអ៊ីនធឺណែត WiFi 6 (5G) បំពាក់នូវបច្ចេកវិទ្យាការពារភ្នែក TÜV Rheinland Low Blue Light របស់ប្រទេសអាល្លឺម៉ង់, មានថាមពលថ្ម 7250mAh ភ្ជាប់បច្ចេកវិទ្យាសាកថ្មលឿន 22.5W, កម្រិតបង្ហាញ 2.5K, មានរ៉េម 6GB អង្គផ្ទុកទិន្នន័យ128GB, មានកាមេរ៉ាមុខទំហំ 8MP និងកាមេរ៉ាក្រោយទំហំ13MP, និងភ្ជាប់បច្ចេកវិទ្យាស្គែនមុខដោះសោរ 2D Face ID ដែលមានកម្រិតសុវត្ថិភាពខ្ពស់។

2. សេតកុំព្យូទ័រលើតុឆ្លាតវៃ HUAWEI MateStation S តម្លៃ $749 ថែម Wireless Keyboard, Mouse និង Huawei Entertainment Gift Box តម្លៃ $59

HUAWEI MateStation S ជាប្រភេទកុំព្យូទ័រលើតុឆ្លាតវៃ មកជាសេតមួយនឹង Huawei Display Monitor មានអេក្រង់ទំហំ 23.8” និងអេក្រង់លាតពេញរហូតដល់ 90% នៃតួខ្លួន ជាមួយនឹងកម្រិតបង្ហាញ 1920 x 1080 Colour Gamut ច្បាស់ត្រជាក់ភ្នែក ភ្ជាប់បច្ចេកវិទ្យាការពារភ្នែក TÜV Rheinland របស់ប្រទេសអាល្លឺម៉ង់ អស់បារម្ភបញ្ហាខ្លាចខូចភ្នែក នៅពេលប្រឈមច្រើនម៉ោង។ ចំណែកឯ Case កុំព្យូទ័រវិញគឺមានរូបរាងតូច (Small Form Factor) ទំហំ 4.2 kg អមមកនូវ រចនាឌីហ្សាញបែបផ្កាយរះ (Star Trail Design) ដំណើរការដោយ Windows 10 Home, AMD Ryzen™ 5 4600G Processor ក្រាហ្វិច Radeon™ ភ្ជាប់បច្ចេកវិទ្យា HUAWEI Share ងាយស្រួលផ្ទេរឯកសារទិន្នន័យចេញចូល។ បច្ចេកវិទ្យា Sleep-conducive Noise ជួយការបន្ថយសំឡេងម៉ាស៊ីនកុំឲ្យលាន់លឺបានយ៉ាងប្រសើរ នៅពេលដែលអ្នកប្រើប្រាស់ដាក់Sleep បន្ទាប់ពីបំពេញកិច្ចការងារ។ HUAWEI MateStation S មានរ៉េម 8 GB DDR4 3200 MHz និង storage 256 GB M.2 NVMe SSD។

3. Wireless Monitor ភ្ជាប់ឥតខ្សែ HUAWEI MateView តម្លៃ $699 ថែម Bluetooth Mouse, និង Huawei Entertainment Gift Box តម្លៃ $59

HUAWEI MateView Wireless Monitor ភ្ជាប់ឥតខ្សែដំបូងគេបង្អស់ ត្រូវបានរចនាឡើង មានរូបរាងឌីហ្សាញបែបអេឡេហ្គង់ សម្រាប់សេណារីយ៉ូការិយាល័យឆ្លាតវៃនិងមានមុខងារបង្ហាញពណ៌ប្រកបដោយវិជ្ជាជីវៈ មានអេក្រង់ទំហំ 28.2” ជាមួយនឹងកម្រិតបង្ហាញ 4K+Ultra-HD Display ភ្ជាប់បច្ចេកវិទ្យាការពារភ្នែក TÜV Rheinland និង Flicker Free របស់ប្រទេសអាល្លឺម៉ង់ ផ្តល់ជូននូវបទពិសោធន៍ល្អបំផុតសម្រាប់ការទស្សនាព័ត៌មានលំអិតនៅលើអេក្រង់ គឺច្បាស់ត្រជាក់ភ្នែកតែម្តង។ មុខងារ Wireless Projection ជួយឲ្យការតភ្ជាប់កាន់តែរហ័សទាន់ចិត្ត ដោយមិនចាំបាច់ប្រើខ្សែភ្ជាប់ ហើយកាន់តែពិសេសនោះគឺមានSmartBar ងាយស្រួលបញ្ជាលើ Monitor និងបិទបើកសម្លេងថែមទៀតផង។

4. Monitor ស្តេចអេក្រង់កោងល្បឿនលឿន Huawei MateView GT តម្លៃ $599

HUAWEI MateView GT ជា Monitor ស្តេចអេក្រង់កោងល្បឿនលឿន ទំហំ 34 ដំបូងគេងបង្អសជាមួយកម្រិត 3K និងល្បឿនអេក្រង់ 165ហឺត Refresh Rate ត្រូវម៉ាច់សម្រាប់សម្រាប់អ្នកឌីហ្សាញអ្នកកែសម្រួលកាត់តវីដេអូ និង Gamers -ល-។ វាមាន សំលេង Speaker ដ៍ពិរោះជាមួយ Stereo SoundBar ជាពិសេស បិទបើកសំលេងដោយគ្រាន់តែយកដៃអូស Soundbar ជាការស្រេច។
សរុបមកយើងអាចសន្និដ្ឋានបានថា វត្តមាននៃផលិតផលឆ្លាតវៃទាំង4ម៉ូដែលខាងលើ ប្រាកដជានឹងឆក់នូវប្រជាប្រិយភាពខ្លាំងក្លាជាក់ជាពុំខានឡើយ។ សម្រាប់ប្រិយមិត្តដែលចាប់អារម្មណ៏អាចរកជាវបាននៅ Huawei Showroom ហាងកុំព្យូទ័រ ឬហាងដៃគូរសហការដែលមានបុគ្គលិកលក់ ឬក៏ ស្លាកសញ្ញាហួវៃ ទាន់មានកាដូបន្ថែមញាក់សាច់។

Share This Post: