មុខងារថ្មីៗ និងពិសេសៗទាំង៩ ដែលមាននៅលើប្រតិបត្តិការ iOS 12 (មានវីដេអូ)
- September 18, 2018
កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Apple បានធ្វើការប្រកាសដាក់បញ្ចេញឲ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធប្រតិបត្តិការ iOS 12 របស់ខ្លួនហើយ។ ឥឡូវយើងទៅមើលមុខងារទាំងថ្មីៗ និងសំខាន់ទាំង៩ នៅលើ iOS12 ថាមានអ្វីប្លែកខ្លះ?
1. Group Notification:
មុខងារនេះគឺវានឹងចែកប្រភេទសារផ្ដល់ដំណឹង ដែលវាផ្ដល់ភាពងាយស្រួលក្នុងការចូលទៅមើលសារផ្សេងៗ ដែលបានផ្ញើចូល ឧទាហរណ៍ដូចជា Facebook , Instagram , Mail , Line… វានឹងនៅតាមប្រភេទ App របស់វា។
2. AR Measure:
AR Measure ជាមុខងារ ដែលមាននៅក្នុងកាមេរ៉ា ដោយវានឹងប្រាប់ពីប្រវែង ខ្នាត របស់វត្ថុ ដែលអ្នកចង់វាស់។ មុខងារនេះពិតជាផ្ដល់ផលប្រយោជន៍ច្រើន ហើយវាពិតជាប្រាប់បានច្បាស់លាស់ ពេលនេះលោកអ្នកមិនបាច់ពិបាកយកម៉ែត្រដាក់តាមខ្លួនទៀតនោះទេ។
3. Emoji:
មុខងារ Emoji វាបានដាក់ឲ្យប្រើនៅ iPhone X ហើយពេលនេះក៏បានកែប្រែឲ្យប្លែកទៀត ដោយយើងអាចបង្កើតរូបភាព Emoji ដោយខ្លួនឯង និងបញ្ជាបានដោយចលនាមុខរបស់អ្នកបានដែរ។
4. Messages:
កម្មវិធីផ្ញើសារ នឹងកាន់តែដូចទៅនឹងកម្មវិធីបណ្ដាញសង្គមនានាដែរ ដូចជា Instagram, Snapchat ដែលវាមាន filter សម្រាប់កែពណ៌រូបភាពផងដែរ។
5. Screen Time:
វានឹងប្រាប់អ្នកពីពេលវេលា ដែលយើងបើកទូរស័ព្ទ ប្រើប្រាស់កម្មវិធីមួយណាអស់រយៈពេលប៉ុន្មាន។
6. Do Not Disturb:
វានឹងបិទរាល់ការទទួលដំណឹងនៅលើអេក្រង់ក្នុងអំឡុងពេលដែលយើងកំពុងគេង។
7. Safari Privacy:
វាកាន់តែមានសុត្ថិភាពជាងមុន សម្រាប់ website ដែលអ្នកបានចូលប្រើប្រាស់ ដូចជា facebook និង Browser ផ្សេងៗទៀត នៅលើឧបករណ៍ Apple របស់អ្នក ។
8. Thesaurus:
ជាមុខងារវចនានុក្រម ដែលវានឹងពន្យល់ពាក្យ ដែលយកមកពីវចនានុក្រម Oxford Dictionary ដូច្នេះលោកអ្នកអាចពន្យល់ពាក្យថ្មីៗបានតាមតម្រូវការ។
9. Perfomance:
iOS 12 នឹងបង្កើនល្បឿនទូរស័ព្ទ iPhone របស់អ្នកក្នុងការប្រើប្រាស់កម្មវិធីបានលឿនជាងមុន 40% ការបង្ហាញក្ដារចុច 50% និងបើកកាមេរ៉ាបានលឿនជាងមុនដល់ 70%។
The top nine features coming to iOS 12.
Posted by Tech Insider on Thursday, 26 July 2018
អត្ថបទ៖ ឧស្សាហ៍
- Share This Post:






