ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រុមដើររើសអេតចាយពេលយប់២ក្រុម ប្រទះឃើញអី លួចហ្នឹង ត្រូវសមត្ថកិច្ចបង្ក្រាបបាននៅសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ​

    BY Khmernote Media August 14, 2021
    ក្រុមដើររើសអេតចាយពេលយប់២ក្រុម ប្រទះឃើញអី លួចហ្នឹង ត្រូវសមត្ថកិច្ចបង្ក្រាបបាននៅសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ​

    រាជធានីភ្នំពេញ៖ ក្រុមដែលសកម្មខាងលួច ប្រទះឃើញអ្វីលួចបានលួចទាំងអស់ នៅភូមិសាស្ត្រខណ្ឌសែនសុខ កាលមួយរយៈចុងក្រោយនេះ ត្រូវបានលោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌ សែនសុខ បញ្ជាឲ្យកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អម ចុះស្រាវជ្រាវរុករកនិងបង្ក្រាបដល់សំបុក ដោយឃាត់ខ្លួនជនសង្ស័យ ០៧នាក់ ករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

    ការចុះបង្ក្រាបទីតាំង ក្រុមជនអនាថាពពាក់ពពូនគ្នាប្រើប្រាស់គ្រឿងញៀននេះ ធ្វើឡើងកាលពីវេលាម៉ោង១២៖៣០នាទីថ្ងៃត្រង់ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១នេះ នៅត្រង់ចំណុចក្នុងព្រៃដីឡូតិ៍ទុកចោលមួយកន្លែង ស្ថិតតាមផ្លូវបេតុង ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

    សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបានមាន៧នាក់ ដូចជា៖
    ១.ឈ្មោះ វៃ កុសល ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅក្នុងដីឡូតិ៍ទុកចោល ផ្លូវបេតុង ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។
    ២.ឈ្មោះ ស៊ឺម ចេក ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅក្នុងដីឡូតិ៍ទុកចោល ផ្លូវបេតុង ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។
    ៣.ឈ្មោះ សុខ មិនា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅក្នុងដីឡូតិ៍ទុកចោល ផ្លូវបេតុង ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។
    ៤.ឈ្មោះ ហួន គឹមសាន ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅក្នុងដីឡូតិ៍ទុកចោល ផ្លូវបេតុង ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។
    ៥.ឈ្មោះ សួន រ៉ាឌី ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅក្នុងដីឡូតិ៍ ទុកចោល ផ្លូវបេតុង ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។
    ៦.ឈ្មោះ ថៃ រតន:ពេព្រ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅក្នុងដីឡូតិ៍ទុកចោល ផ្លូវបេតុង ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។
    ៧.ឈ្មោះ ម៉ុន ម៉ាត ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅក្នុងដីឡូតិ៍ទុកចោល ផ្លូវបេតុង ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។ ដកហូតវត្ថុតាងរួមមាន៖ ក្រាមសថ្លា ០១ ថង់តូច។

    សូមបញ្ជាក់ថា បច្ចុប្បន្នទោះជាសមត្ថកិច្ចកំពុង អនុវត្តបំរាមគោចរ ហាមមិនឲ្យធ្វើដំណើរ ចាប់ពីម៉ោង០៩យប់ ដល់ម៉ោង៣ទាបភ្លឺ ក៏ដោយគេតែងតែឃើញក្រុមជនអនាថា មានគ្នាចាប់ពី៣ទៅ៤នាក់ ខ្លះមានរ៉ឺម៉ក ខ្លះមានម៉ូតូ កញ្ចាស់ ចេញដើររើសអេតចាយគ្រប់ ច្រកល្ហកផ្លូវតូចធំនានា នឹងឆ្លៀតឱកាសពេលកណ្ដាលយប់ស្ងាត់ បានធ្វើសកម្មភាពផ្លោះរបងចូលផ្ទះចូលទ្រព្យសម្បត្តិ និងលួចកាត់ឬគាស់សោរទ្វារផ្ទះចូលលួចកាច់ក ម៉ូតូជាដើម ហើយនៅពេលឃើញសកម្មភាពចុះប្រមូលក្រុមជនអនាថា គ្មានផ្ទះសំបែងរបស់កម្លាំងប៉ុស្តិ៍រដ្ឋបាលអូរបែកក្អម នៃ អធិការដ្ឋាននគរបាលខណ្ឌសែនសុខដូច្នេះ ត្រូវបានបងប្អូនប្រជាពលរដ្ឋសាទរយ៉ាងខ្លាំងចំពោះចំណាត់ការនេះ ដើម្បីបង្ការ ទប់ស្កាត់ រាល់បទល្មើសផ្សេងៗបានមួយចំណែកដែរ ដេីម្បីរក្សាបាននូវសន្តិសុខ សម្រាប់ប្រជាពលរដ្ឋបានគេងលក់ ស្កប់ស្កល់នាពេលយប់ផងដែរ ។

    ជាមួយគ្នានេះដែរ ប្រជាពលរដ្ឋដែលរស់នៅក្នុងខណ្ឌមួយចំនួនទៀតក៏បានរអ៊ូរទាំប្រាប់អ្នកយកព័ត៌មានយើងដែរថា សង្ឃឹមថា លោកអធិការខណ្ឌដែលពួកគាត់រស់នៅ នឹងមានវិធានការក្នុងការ ប្រមូលក្រុមជនអនាថា គ្មានផ្ទះសំបែង ដែលស្នាក់អាស្រ័យ នៅតាមដីឡូត៍ និងផ្ទះគេបោះបង់ចោលទាំងអស់នោះផង ដើម្បីបង្ការនិងទប់ស្កាត់បទល្មើសលួចគ្រប់សព្វបែបយ៉ាង ឲ្យតែលួចបាន គឺក្រុមជនអនាថាទាំងនោះ លើកដាក់រ៉ឺម៉កអេតចាយទៅបាត់មិនខាន។

    បច្ចុប្បន្នជនសង្ស័យទាំង៧នាក់ខាងលើ ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ៕

    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post: