ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សមត្ថកិច្ចធ្វើការឡោមព័ទ្ធ និងឃាត់ខ្លួនមនុស្សមួយក្រុមនៅក្រុងដូនកែវ ខេត្តតាកែវ ដែលប្រមូលផ្តុំគ្នាមកសិក្សាវគ្គរៀនសូត្រ ផ្នែកអាហារបំប៉ន មិនបានស្តាប់តាមការណែនាំរបស់អាជ្ញាធរ

    BY Khmernote Media August 16, 2021
    សមត្ថកិច្ចធ្វើការឡោមព័ទ្ធ និងឃាត់ខ្លួនមនុស្សមួយក្រុមនៅក្រុងដូនកែវ ខេត្តតាកែវ ដែលប្រមូលផ្តុំគ្នាមកសិក្សាវគ្គរៀនសូត្រ ផ្នែកអាហារបំប៉ន មិនបានស្តាប់តាមការណែនាំរបស់អាជ្ញាធរ

    ខេត្តតាកែវ៖ យោងតាមព័ត៌មានបឋម បានឲ្យដឹងថា នៅយប់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ សមត្ថកិច្ចបានធ្វើការឡោមព័ទ្ធ និងឃាត់ខ្លួនមនុស្សជាច្រើន ដែលបានប្រមូលផ្តុំគ្នាមកសិក្សាវគ្គរៀនសូត្រ ផ្នែកអាហារបំប៉ន បំពានវិធានការរដ្ឋបាល មិនឲ្យមានការជួបជុំ។ យោងតាមម្ចាស់គណនីហ្វេសប៊ុកម្នាក់បានឲ្យដឹងថា៖

    “អាជ្ញាធរ និងសមត្ថកិច្ចបានធ្វើការឡោមព័ទ្ធ និងឃាត់ខ្លួនមនុស្សប្រុសស្រី ជាច្រើននាក់ នៅចំនុចបុរីរស្មី សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ដែលប្រមូលផ្តុំគ្នា មកសិក្សាវគ្គរៀនសូត្រ ផ្នែកអាហារបំប៉ន ដោយមិនបានស្តាប់តាមការណែនាំរបស់អាជ្ញាធរ ក៏ដូចជាបានផ្គើនធ្វើផ្ទុយពីច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ ។ ឥឡូវនេះក្រុមគ្រូពេទ្យបាននិងកំពុងយកសំណាក ពិនិត្យរកមេរោគកូវីដ១៩”៕

    Share This Post: