ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋបាលរាជធានីភ្នំពេញ សម្រេចបន្តបិទខ្ទប់ការចេញ-ចូល ច្រកផ្លូវលេខ៣៧២, ៣៧២z និងផ្លូវលេខ ៣៦២ ស្ថិតនៅសង្កាត់បឹងសាឡាង រយៈពេល ៧ថ្ងៃទៀត

    BY Khmernote Media August 16, 2021
    រដ្ឋបាលរាជធានីភ្នំពេញ សម្រេចបន្តបិទខ្ទប់ការចេញ-ចូល ច្រកផ្លូវលេខ៣៧២, ៣៧២z និងផ្លូវលេខ ៣៦២ ស្ថិតនៅសង្កាត់បឹងសាឡាង រយៈពេល ៧ថ្ងៃទៀត

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីសម្រេចស្ដីពីការបន្តបិទខ្ទប់ច្រកផ្លូវលេខ៣៧២, ៣៧២z និងផ្លូវលេខ ៣៦២ ស្ថិតក្នុងភូមិ៥ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលមានការឆ្លងរាលដាលនៃមេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta)។

    រដ្ឋបាលរាជធានីភ្នំពេញ សម្រេចបន្តបិទខ្ទប់មិនឲ្យមានការចេញ-ចូល នូវច្រកផ្លូវលេខលេខ៣៧២, ៣៧២z និងផ្លូវលេខ ៣៦២ ស្ថិតក្នុងភូមិ៥ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ដែលមានការឆ្លងរាលដាលនៃមេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា សម្រាប់រយៈពេលបន្ថែម ៧ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២៣ ខែសីហា​ ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ និងកាត់ផ្ដាច់ការឆ្លងរាលដាលនូវមេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (delta) នៅក្នុងសហគមន៍ ៕

    Share This Post: