ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មន្ទីរពេទ្យ២កន្លែងនេះនៅរាជធានីភ្នំពេញ ទទួលចាក់វ៉ាក់សាំងរាល់ថ្ងៃ សម្រាប់អ្នកមិនទាន់បានចាក់

    BY Khmernote Media August 16, 2021
    មន្ទីរពេទ្យ២កន្លែងនេះនៅរាជធានីភ្នំពេញ ទទួលចាក់វ៉ាក់សាំងរាល់ថ្ងៃ សម្រាប់អ្នកមិនទាន់បានចាក់

    ក្រសួងសុខាភិបាល បានចេញសេចក្តីជូនដំណឹងអំពី ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋ និងពលករ ដែលនៅសេសសល់មិនទាន់បាន់ចាក់វ៉ាក់សាំងកូវីដ-១៩ អាចទៅធ្វើការចាក់វ៉ាក់សាំងបាននៅមន្ទីរពេទ្យចំនួន២កន្លែងគឺ មន្ទីរពេទ្យព្រះអង្គឌួង និងមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក រួមមានពលករ និស្សិតដែលបានវិលត្រឡប់ពីបរទេស និងជនបរទេស ដែលនៅសេសសល់មិនទាន់បាន់ចាក់វ៉ាក់សាំង ហើយកំពុងរស់នៅរាជធានីភ្នំពេញ។

    ដោយឡែកបងប្អូនប្រជាពលរដ្ឋ និងពលករ ដែលកំពុងរស់នៅតាមបណ្តាខេត្តនានា សូមអញ្ជើញទៅចាក់វ៉ាក់សាំងកូវីដ-១៩ នៅតាមទីតាំងដែលកំពុងធ្វើយុទ្ធនាការ ដោយភ្ជាប់ទៅជាមួយនូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន ឬសៀវភៅគ្រួសារ។

    Share This Post: