សូមប្រយ័ត្ន! កម្ពុជាទទួលនូវឥទ្ធិពលចំនួន២ អាចនឹងមានភ្លៀងធ្លាក់ជាច្រើនកន្លែងរហូតដល់សប្តាហ៍ក្រោយ
យោងតាមការបញ្ជាក់ពីក្រសួងធនធានទឹក និងឧតុនិយម ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៤ ខែសីហា បានឲ្យដឹងថា ព្រះរាជាណាចក្រកម្ពុជាទទួលឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌា និងខ្យល់មូសុងនិរតីខ្សោយ។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖

១- បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល៖
– សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧អង្សាសេ
– សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥អង្សាសេ
– ចាប់ពីថ្ងៃទី១៨-២០ ខែសីហា ខេត្តបាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន ពោធិ៍សាត់ និងខេត្តសៀមរាប នឹងមានភ្លៀងកម្រិតខ្សោយ។ ចំណែកបណ្តាខេត្តដទៃទៀតនឹងអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម។
២- បណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន៖
– សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥អង្សាសេ
– សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣អង្សាសេ
– អាចនឹងមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរ។
៣- បណ្តាខេត្តនៅតំបន់មាត់សមុទ្រ៖
– សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥អង្សាសេ
– សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣អង្សាសេ
– អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ។
