ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រុមគ្រូពេទ្យចុះយកសំណាកអាជីវករនៅផ្សារបឹងទំពន់ ក្រោយមានអ្នកជំងឺកូវីដ១៩ បំប្លែងថ្មី Delta បានចូលទិញសម្ភារៈក្នងផ្សារនេះ

    BY Khmernote Media August 17, 2021
    ក្រុមគ្រូពេទ្យចុះយកសំណាកអាជីវករនៅផ្សារបឹងទំពន់ ក្រោយមានអ្នកជំងឺកូវីដ១៩ បំប្លែងថ្មី Delta បានចូលទិញសម្ភារៈក្នងផ្សារនេះ

    យោងតាមការបញ្ជាក់ពី លោក ម៉េង វិមានតារា​ អធិការខណ្ឌមានជ័យ បានឲ្យដឹងថា នៅវេលាម៉ោង០៩ និង២០នាទីព្រឹកថ្ងៃអង្គារ៏ ទី១៧ ខែសីហា ឆ្នាំ២០២១ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ បានចុះមកផ្សព្វផ្សាយ រៀបចំសន្តិសុខ សណ្ដាប់ធ្នាប់ជូនក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោ មកយកសំណាកប្រជាពលរដ្ឋជាអាជីវករ លក់ដូរនៅផ្សារបឹងទំពន់ដែលមានការប៉ះពាល់ដោយផ្ទាល់ និងប្រយោលជាមួយ អ្នកជំងឺកូវីដ១៩ បំប្លែងថ្មី Delta ដែលបានចូលមកទិញសម្ភារៈក្នងផ្សារ ស្ថិតក្នុងភូមិសន្សំកុសល៣ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ។ សូមរងចាំព័ត៌មានលំអិតពេលក្រោយ!

    Share This Post: