ព័ត៌មានជាតិ
ទៀតហើយ! ក្រុមគ្រូពេទ្យចុះយកសំណាកទាំងយប់នៅម្តុំលក់គ្រឿងឡាន ក្នុងសង្កាត់ផ្សារដេប៉ូទី១ ក្រោយមានអ្នកពាក់ព័ន្ធវិជ្ជមានជំងឺកូវីដ-១៩ បំប្លែងថ្មី Delta
BY Khmernote Media
August 17, 2021
យោងតាមការបញ្ជាក់នៅលើគណនីហ្វេសប៊ុករបស់ សាលាខណ្ឌទួលគោក នាល្ងាចថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា ក្រុមគ្រូពេទ្យ បានទទួលដំណឹងថា មានអ្នកពាក់ព័ន្ធវិជ្ជមានជំងឺកូវីដ-១៩ បំប្លែងថ្មី ដែលតា (Delta) ដែលស្ថិតនៅលើផ្លូវ223 ក្នុងសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ពេលនេះ សមត្ថកិច្ចមូលដ្ឋាន បាននិងកំពុងធ្វើការបិទខ្ទប់បណ្តោះអាសន្ន ដើម្បីឱ្យក្រុមគ្រូពេទ្យ ធ្វើការយកសំណាកប្រជាពលរដ្ឋនៅជុំវិញទីតាំងខាងលើ៕
