បច្ចេកវិទ្យា

ត្រូវម៉ាច់សម្រាប់ Gamers អ្នកឌីហ្សាញ និង ការិយាល័យឆ្លាតវៃ Monitor ស្តេចអេក្រង់កោងល្បឿនលឿន Huawei MateView GT តម្លៃ $599, Huawei MateView តម្លៃ $699…

BY
Liny Chan
August 18, 2021

ដោយសម្លឹងឃើញនូវទីផ្សារ Monitor ថ្នាក់ខ្ពស់សម្រាប់ Gamers, អ្នកឌីហ្សាញ និង ការិយាល័យឆ្លាតវៃ ក្រុមហ៊ុនហួវៃបានខិតខំសម្រិតសម្រាង ផលិតផលឆ្លាតវៃថ្មីបំផុតចំនួន4ម៉ូដែលគឺ Monitor ស្តេចអេក្រង់កោងល្បឿនលឿន Huawei MateView GT តម្លៃ $599, Wireless Monitor ភ្ជាប់ឥតខ្សែ HUAWEI MateView តម្លៃ $699, សេតកុំព្យូទ័រលើតុឆ្លាតវៃ HUAWEI MateStation S តម្លៃ $749 និង កូនកាត់កុំព្យូទ័រជំនាន់ទី 2 Huawei Mate Pad 11 តម្លៃ $599។

1. Monitor ស្តេចអេក្រង់កោងល្បឿនលឿន Huawei MateView GT តម្លៃ $599

HUAWEI MateView GT ជា Monitor ស្តេចអេក្រង់កោងល្បឿនលឿន ទំហំ 34 ដំបូងគេងបង្អសជាមួយកម្រិត 3K និងល្បឿនអេក្រង់ 165ហឺត Refresh Rate ត្រូវម៉ាច់សម្រាប់ Gamers និង អ្នកឌីហ្សាញ, អ្នកកែសម្រួលកាត់តវីដេអូ-ល-។ វាមាន សំលេង Speaker ដ៍ពិរោះជាមួយ Stereo SoundBar ជាពិសេស បិទបើកសំលេងដោយគ្រាន់តែយកដៃអូស Soundbar ជាការស្រេច។

2. Wireless Monitor ភ្ជាប់ឥតខ្សែ HUAWEI MateView តម្លៃ $699 ថែម Bluetooth Mouse, និង Huawei Entertainment Gift Box តម្លៃ $59

HUAWEI MateView Wireless Monitor ភ្ជាប់ឥតខ្សែដំបូងគេបង្អស់ ត្រូវបានរចនាឡើង មានរូបរាងឌីហ្សាញបែបអេឡេហ្គង់ សម្រាប់សេណារីយ៉ូការិយាល័យឆ្លាតវៃនិងមានមុខងារបង្ហាញពណ៌ប្រកបដោយវិជ្ជាជីវៈ មានអេក្រង់ទំហំ 28.2” ជាមួយនឹងកម្រិតបង្ហាញ 4K+Ultra-HD Display ភ្ជាប់បច្ចេកវិទ្យាការពារភ្នែក TÜV Rheinland និង Flicker Free របស់ប្រទេសអាល្លឺម៉ង់ ផ្តល់ជូននូវបទពិសោធន៍ល្អបំផុតសម្រាប់ការទស្សនាព័ត៌មានលំអិតនៅលើអេក្រង់ គឺច្បាស់ត្រជាក់ភ្នែកតែម្តង។ មុខងារ Wireless Projection ជួយឲ្យការតភ្ជាប់កាន់តែរហ័សទាន់ចិត្ត ដោយមិនចាំបាច់ប្រើខ្សែភ្ជាប់ ហើយកាន់តែពិសេសនោះគឺមានSmartBar ងាយស្រួលបញ្ជាលើ Monitor និងបិទបើក សម្លេងថែមទៀតផង។

3. សេតកុំព្យូទ័រលើតុឆ្លាតវៃ HUAWEI MateStation S តម្លៃ $749 ថែម Wireless Keyboard, Mouse និង Huawei Entertainment Gift Box តម្លៃ $59

HUAWEI MateStation S ជាប្រភេទកុំព្យូទ័រលើតុឆ្លាតវៃ មកជាសេតមួយនឹង Huawei Display Monitor មានអេក្រង់ទំហំ 23.8” និងអេក្រង់លាតពេញរហូតដល់ 90% នៃតួខ្លួន ជាមួយនឹងកម្រិតបង្ហាញ 1920 x 1080 Colour Gamut ច្បាស់ត្រជាក់ភ្នែក ភ្ជាប់បច្ចេកវិទ្យាការពារភ្នែក TÜV Rheinland របស់ប្រទេសអាល្លឺម៉ង់ អស់បារម្ភបញ្ហាខ្លាចខូចភ្នែក នៅពេលប្រឈមច្រើនម៉ោង។ ចំណែកឯ Case កុំព្យូទ័រវិញគឺមានរូបរាងតូច (Small Form Factor) ទំហំ 4.2 kg អមមកនូវ រចនាឌីហ្សាញបែបផ្កាយរះ (Star Trail Design) ដំណើរការដោយ Windows 10 Home, AMD Ryzen™ 5 4600G Processor ក្រាហ្វិច Radeon™ ភ្ជាប់បច្ចេកវិទ្យា HUAWEI Share ងាយស្រួលផ្ទេរឯកសារទិន្នន័យចេញចូល។ បច្ចេកវិទ្យា Sleep-conducive Noise ជួយការបន្ថយសំឡេងម៉ាស៊ីនកុំឲ្យលាន់លឺបានយ៉ាងប្រសើរ នៅពេលដែលអ្នកប្រើប្រាស់ដាក់Sleep បន្ទាប់ពីបំពេញកិច្ចការងារ។ HUAWEI MateStation S មានរ៉េម 8 GB DDR4 3200 MHz និង storage 256 GB M.2 NVMe SSD។

4. កូនកាត់កុំព្យូទ័រជំនាន់ទី2 Huawei MatePad 11 តម្លៃត្រឹមតែ $599 ថែម M-Pencil ជំនាន់ទី2, Smart Magnetic Keyboard និង Huawei Entertainment Gift Box តម្លៃ $59

កូនកាត់កុំព្យូទ័រជំនាន់ទី2 Huawei MatePad 11 ត្រូវបានក្រុមហ៊ុនសម្រិតសម្រាងរចនាឡើងជាមួយនឹងរូបរាងល្អប្រណីត តូចស្លីមស្តើង និងស្រាលបំផុតត្រឹមតែ 485g ងាយស្រួលដាក់តាមខ្លួន ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ HarmonyOS មុនដំបូងគេបង្អស់ ងាយស្រួលតភ្ជាប់ ធ្វើការជាមួយនឹងឧបករណ៍ ពហុឧបករណ៍ឆ្លាតវៃដទៃទៀតរបស់ហួវៃ តួយ៉ាងដូចជា ស្មាតហ្វូន, នាឡិកាឆ្លាតវៃ, កុំព្យូទ័រយួរដៃ, កុំព្យូទ័រលើតុឆ្លាតវៃ HUAWEI MateStation S, និង HUAWEI MateView ជាដើម តាមរយៈ HUAWEI Share (Multi-Screen Collaboration)។ វាដើរតួនាទីជាអេក្រង់ទី2 របស់កុំព្យូទ័រ (តាមរយៈ Mirror Mode & Extend Mode) ជាមួយនឹងកម្រិត refresh rate រហូតដល់ទៅ 120ហឺត ជួយឲ្យការសិក្សាធ្វើការតាមអនឡាញ, ទស្សនាវីដេអូ និងការកម្សាន្តផ្សេងៗរលូនឥតទាក់តែម្តង។

Huawei MatePad 11 មកជាសេតជាមួយនឹង ម៉ាញ៉េទិច Keyboard, និង ខ្មៅដៃឆ្លាតវៃជំនាន់ទី2 Huawei M-Pencil មានបំពាក់នូវ 4Mics / 4 Speakers Harman Kardon ល្បឿនអ៊ីនធឺណែត WiFi 6 (5G) បំពាក់នូវបច្ចេកវិទ្យាការពារភ្នែក TÜV Rheinland Low Blue Light របស់ប្រទេសអាល្លឺម៉ង់, មានថាមពលថ្ម 7250mAh ភ្ជាប់បច្ចេកវិទ្យាសាកថ្មលឿន 22.5W, កម្រិតបង្ហាញ 2.5K, មានរ៉េម 6GB អង្គផ្ទុកទិន្នន័យ128GB, មានកាមេរ៉ាមុខទំហំ 8MP និងកាមេរ៉ាក្រោយទំហំ13MP, និងភ្ជាប់បច្ចេកវិទ្យាស្គែនមុខដោះសោរ 2D Face ID ដែលមានកម្រិតសុវត្ថិភាពខ្ពស់។

និយាយរួម ជ្រើសរើសផលិតផលឆ្លាតវៃទាំង4ម៉ូដែលខាងលើ ពិតជាមិនខកបំណងឡើយ ពោលគឺចំណាយចំគោលដៅតែម្តង។ លោកអ្នកអាច រកជាវបាននៅ Huawei Showroom ហាងកុំព្យូទ័រ ឬហាងដៃគូរសហការដែលមានបុគ្គលិកលក់ ឬក៏ ស្លាកសញ្ញាហួវៃ ទាន់មានកាដូបន្ថែមញាក់សាច់។

Share This Post: