ខ្មែរណូត

ស្វែងរក

  • បច្ចេកវិទ្យា

    តើ Nokia កំពុងតែសម្ងំផលិតស្មាតហ្វូនសម្រាប់ Gamer ឬយ៉ាងណា? (មានវីដេអូ)

    BY Khmernote Media September 19, 2018
    តើ Nokia កំពុងតែសម្ងំផលិតស្មាតហ្វូនសម្រាប់ Gamer ឬយ៉ាងណា? (មានវីដេអូ)

    នាពេលបច្ចុប្បន្ននេះ ការលេងហ្គេមនៅលើស្មាតហ្វូនគឺកំពុងវាយលុកយ៉ាងខ្លាំង ហើយហ្គេមទាំងនោះសុទ្ធតែជាប្រភេទហ្គេម ដែលមានក្រាហ្វិកធំៗ ទាល់តែកំពូលស្មាតហ្វូនទើបអាចរត់ហ្គេមទាំងនោះបានរលូត។ យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Nokia បានបញ្ចេញវីដេអូរយៈពេល 10 វិនាទី ជាមួយនឹងមានពាក្យថា ” Are You Ready to #GameOn? ” ដែលប្រហែលជាចង់បង្ហាញពីស្មាតហ្វូនជំនាន់ក្រោយ ដែលជាប្រភេទ Gaming Smartphone។

    ព្រោះពេលនេះក្រុមហ៊ុនស្មាតហ្វូនមួយចំនួនបានប្រឹងដុសខាត់ តំឡើងម៉ាស៊ីនរបស់ស្មាតហ្វូនរៀងៗខ្លួន ដើម្បីចូលប្រឡូកក្នុងវិស័យហ្គេមក្រាហ្វិកធំៗនេះដែរ។ ហើយកាលពីដើមខែកញ្ញានេះ ពួកយើងបានឃើញនូវរូបភាពពីរនៃគែមស្មាតហ្វូន ដែលគ្មានក្បាលឆកឡើយ ហើយស្មាតហ្វូនទាំងពីរនេះគេសន្និដ្ឋានថាជា Nokia 9 និង Nokia X7 ។ តើស្មាតហ្វូនទាំងពីរនេះអាចនឹងក្លាយជាស្មាតហ្វូនសម្រាប់អ្នកចូលចិត្តលេងហ្គេមធំៗដែរឬទេ?

    https://twitter.com/NokiamobileIN/status/1042057419428311040?ref_src=twsrc%5Etfw%7Ctwcamp%5Etweetembed%7Ctwterm%5E1042057419428311040%7Ctwgr%5E373939313b636f6e74726f6c%7Ctwcon%5Elogo&ref_url=https%3A%2F%2Fwww.gsmarena.com%2Fnokia_gaming_smartphone_teaser-news-33329.php

    អត្ថបទ៖ ឧស្សាហ៍
    ប្រភព៖ gsmarena

    Share This Post:
    MPO4D jitutoto mpo4d Mpoplay