ខ្មែរណូត

ស្វែងរក

  • បច្ចេកវិទ្យា

    Samsung ត្រៀមអាវុធខ្លាំងៗ៣ចំនុចនេះ ទុកសម្រាប់តតាំងជាមួយ Apple នៅឆ្នាំក្រោយ

    BY Khmernote Media September 20, 2018
    Samsung ត្រៀមអាវុធខ្លាំងៗ៣ចំនុចនេះ ទុកសម្រាប់តតាំងជាមួយ Apple នៅឆ្នាំក្រោយ

    ក្រុមហ៊ុន Samsung បានសន្យាថានឹងធ្វើឲ្យកាន់តែពិសេសសម្រាប់ស្មាតហ្វូនជំនាន់ក្រោយបន្តបន្ទាប់របស់ខ្លួន ក្រោយពេល Apple ប្រកាសបញ្ចេញនូវអាវុធពិសេសកន្លងមកគឺ iPhone Xs និង Xs Max។ ខាងក្រោមនេះគឺជាចំណុចពិសេសៗ៣ចំនុច ដែល Samsung នឹងត្រៀមយកមកប្រកួតប្រជែងជាមួយ Apple៖

    1 – ស្មាតហ្វូនមានអេក្រង់អាចបត់បាន ដែលគេបានដាក់ឈ្មោះថា Galaxy X ។ ពាក្យចចាមអារ៉ាម ដែលគ្រប់គ្នាទន្ទឹងរង់ចាំ ហើយក៏សង្ឃឹមថាវានឹងប្រកាសជាផ្លូវការក្នុងពេលឆាប់ៗ ខាងមុខនេះ ។

    2 – អេក្រង់ពេញផ្ទៃខាងមុខ នេះក៏ជាចំនុចមួយ ដែលត្រូវលើកយកមកផ្ដួល Apple ដែរ តែវារាងពិបាកធ្វើបន្តិចហើយ ព្រោះបើសិនជា Samsung បំពាក់អេក្រង់ពេញផ្ទៃខាងមុខបែបនេះមែន គឺត្រូវបង្ខំចិត្តចូលក្រុមក្បាលឆកដែរហើយ។

    3 – បច្ចេកវិទ្យាថ្មី និងចុងក្រោយ ដោយ Samsung អាចនឹងមានមុខងារស្កេនក្រយ៉ៅដៃក្នុងអេក្រង់ និងកាមេរ៉ាក្រោយឡើងដល់បីគ្រប់ផងដែរ៕

    អត្ថបទ៖ ឧស្សាហ៍
    ប្រភព៖ thesun

    Share This Post:
    MPO4D jitutoto mpo4d Mpoplay