ខ្មែរណូត

ស្វែងរក

  • បច្ចេកវិទ្យា

    ហាលខ្យល់ ហាលភ្លៀង ដេកចាំអស់មួយយប់ ឥលូវរកឃើញមុខអ្នកបានកាន់ iPhone ស៊េរីថ្មីដំបូងគេហើយនៅសិង្ហបុរី តែមិនមែនជនជាតិសិង្ហបុរីឡើយ

    BY Khmernote Media September 21, 2018
    ហាលខ្យល់ ហាលភ្លៀង ដេកចាំអស់មួយយប់ ឥលូវរកឃើញមុខអ្នកបានកាន់ iPhone ស៊េរីថ្មីដំបូងគេហើយនៅសិង្ហបុរី តែមិនមែនជនជាតិសិង្ហបុរីឡើយ

    សិង្ហបុរី៖ កាលពីម្សិលមិញនេះ គេសង្កេតឃើញនៅមុខហាង Apple Store នៅផ្លូវ Orchard Road ក្នុងប្រទេសសិង្ហបុរី មានមនុស្សម្នាជាច្រើនរាប់រយនាក់បាននាំគ្នាមកអង្គុយតម្រង់ជួររងចាំទិញ iPhone ស៊េរីថ្មី ដែលទើបនឹងបង្ហាញខ្លួនថ្មីៗកន្លងមកនេះ។ បន្ទាប់ពីរងចាំហាលខ្យល់ ហាលភ្លៀង ដេករងចាំអស់មួយយប់ ឥលូវនេះរកឃើញមុខអ្នកបានកាន់ iPhone ស៊េរិថ្មីដំបូងគេហើយ នោះគឺបុរសជនជាតិវៀតណាមវ័យ២០ឆ្នាំឈ្មោះ Le Van Thang។

    លោក Le Van Thang បានឲ្យដឹងថា លោកបានមកអង្គុយចាំទិញ iPhone ស៊េរីថ្មីនៅមុខ Apple Store តាំងពីម៉ោង០៧ព្រឹក ថ្ងៃទី២០ ខែកញ្ញា ម្សិលមិញមកម្ល៉េះ ដើម្បីចាប់បានកន្លែងដំបូងគេ។ លោកបានបន្ថែមទៀតថា លោកមិនហត់នឿយឡើយ ហើយឥលូវលោកប្រញាប់ទៅព្រលានយន្តហោះ ដើម្បីហោះទៅកាន់ប្រទេសវៀតណាមវិញ៕

    អត្ថបទ៖ សេម
    ប្រភព៖ channelnewsasia

    Share This Post:
    MPO4D jitutoto mpo4d Mpoplay