បច្ចេកវិទ្យា

Huawei ចែកកាដូដល់ Fan Apple ដែលខំដេកចាំទាំងថ្ងៃ ទាំងយប់ចាំទិញ iPhone ស៊េរីថ្មី ដោយបង្កប់សារឌឺដងផងដែរ

BY
Khmernote Media
September 21, 2018

កាលពីម្សិលមិញ Fan Apple ជាច្រើននាំគ្នាមកដេកតម្រង់ជួរគ្នារងចាំទិញ iPhone Xs និង Xs Max នៅមុខហាង Apple Store នៅផ្លូវ Orchard ប្រទេសសិង្ហបុរី។ អ្វីដែលប្លែកនោះគេឃើញមានបុគ្គលិក Huawei ជាច្រើនបាននាំគ្នាមកចែកកាដូជា Power Bank ដល់អ្នកមកដេកចាំទិញ iPhone ស៊េរីថ្មីជាច្រើន។ យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា Huawei បានចំណាយ Power Bank ប្រមាណ២០០គ្រឿង ចែកជូនអ្នកដេកចាំទិញ iPhone ដោយភ្ជាប់ជាមួយនឹងពាក្យថា “You’ll need it. (អ្នកនឹងត្រូវការវាង)” ដែលនេះហាក់ចង់ឌឺដងដល់ iPhone Xs ដែលមានទំហំថ្មត្រឹម 2,658 mAh មិនអាចរត់ពេញមួយថ្ងៃ ដូច្នេះត្រូវការថាមពលជំនួយបន្ថែម ដើម្បីរត់រួច ចំណែកឯ P20 Pro របស់ Huawei មានកម្លាំងថ្ម 4,000mAh អាចរត់មួយថ្ងៃយ៉ាងធូរ៕

អត្ថបទ៖ ឌី
ប្រភព៖ mothership

Share This Post: