OnePlus បង្ហាញវីដេអូផ្លូវការមួយនិយាយពី OnePlus 6T
- September 25, 2018
កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន OnePlus បានបង្ហាញពីវីដេអូផ្សព្វផ្សាយដំបូងរបស់ OnePlus 6T ដែលមានបង្ហាញវត្តមានជាមួយនឹងតារាសម្ដែងជើងចាស់ឥណ្ឌា លោក Amitabh Bachchan ។ វីដេអូនេះគឺមានរយៈពេលខ្លី ត្រឹមតែ 15 វិនាទី ប៉ុណ្ណោះ ដែលបង្ហាញតម្រុយថា OnePlus 6T នឹងប្រើប្រាស់បច្ចេកវិទ្យាស្កេនក្រយ៉ៅដៃនៅក្នុងអេក្រង់។ វីដេអូនេះត្រូវបានគេរាយការណ៍ថា គ្រោងនឹងចាក់ផ្សាយក្នុងអំឡុងពេលការប្រកួត cricket រវាង ឥណ្ឌា និង ប៉ាគីស្ថាន នៅ Asian Cup 2018 ។
OnePlus 6T នឹងមានម៉ាស៊ីនស្កេនក្រយ៉ៅដៃ In-Disply មានកាមេរ៉ាពីរនៅផ្នែកខាងក្រោយ ប្រើប្រាស់មុខងារ AI និងទំហំ 16MP + 20MP មានអេក្រង់ទំហំ 6.4 អ៊ីញមាន 1080x2340px Optic AMOLED និងប្រើឆកតំណក់ទឹក ។ OnePlus 6T ប្រើប្រាស់បន្ទះឈីប Snapdragon 845 និងគ្មានរន្ធដោតកាសប្រភេទ Audio Jack 3.5mm ទៀតឡើយ ។ ទូរស័ព្ទនេះអាចនឹងក្លាយជាផ្លូវការនៅថ្ងៃទី 17 ខែតុលា ហើយសម្រាប់ការដាក់លក់ នឹងមានតំណឹងឆាប់ៗខាងមុខនេះ៕
អត្ថបទ៖ ឧស្សាហ៍
ប្រភព៖ gsmarena
- Share This Post:






