PR

សាខាទី2 Pizza Hut បើកហើយ! នៅជាប់សណ្ឋាគារភ្នំពេញស្ថិតនៅលើផ្លូវព្រះមុនីវង្សកែងផ្លូវ 86

BY
Liny Chan
September 8, 2021

នៅថ្ងៃទី 8 ខែកញ្ញានេះ ក្រុមហ៊ុន យូណាយធីត ហ្វូតគ្រុប បានប្រកាសបើកជាផ្លូវការនូវហាង Pizza Hut ដែលជាភីហ្សារសជាតិដើមនិងជានប៊្រេនភីហ្សាដ៏ល្បីល្បាញទូទាំងពិភពលោក ដាក់ឱ្យដំណើរការ Pizza Hut សាខាទី2 ជាមួយនឹងប្រម៉ូសិនទិញមួយថែមមួយពេញមួយសប្តាហ៍ ដើម្បីជាការថ្លែងអំណរគុណទៅអតិថិជនសម្រាប់ការគាំទ្រកន្លងមក ក៏ដូចជាការផ្តល់ភាពងាយស្រួលជូនដល់អតិថិជនដែលនៅតំបន់ Calmette (កាល់ម៉ែត) ផងដែរ។ លោក ហេង សេងលី នាយកប្រតិបត្តិ នៃក្រុមហ៊ុន យូណាយធីត ហ្វូតគ្រុប បានអោយដឹងថា “សាខាទី២ នេះមានការតុបតែងរចនាដែលមានភាពទាក់ទាញបំផុត ធំទូលាយជាមួយបរិយាកាសដែលមានផាសុខភាព នឹងសោភ័ណ្ឌភាពល្អឥតខ្ចោះ ជាពិសេសកន្លែងចតឡានធំទូលាយ និងមានសេវាកុម៉្មង់ដោយមិនប៉ះពាល់ផ្ទាល់បានតាមរយៈការកម្ម៉ង់ពីក្នុងឡាន Curbside Service ។”

លោក ហេង សេងលី បន្ថែមទៀតថា “ការបើកដំណើរការសាខាទី២នេះ គឺជាការពង្រីកវិសាលភាពសេវាកម្មបន្ថែមផងដែរ ទៅលើតំបន់ទួលទំពូង ដើម្បីពង្រីកខ្លូនឱ្យកាន់តែជិតអតិថិជនគោលដៅរបស់យើង ហើយបង្កើនភាពងាយស្រួលដល់អតិថិជនដើម្បីឲ្យអតិថិជនទទួលបានអាហាររបស់យើង ស្របតាមចក្ខុវិស័យរបស់ក្រុមហ៊ុន នឹងដើម្បីឆ្លើយតបទៅនឹងនិន្នាការ នៃការនិយមប្រើប្រាស់និងទទួលទានអាហារម៉ាករបស់សហរដ្ឋអាមេរិក ជាងម៉ាកយីហោរបស់ប្រទេសជិតខាង ដោយផ្នត់គំនិតរបស់ប្រជាជនគាត់យល់ឃើញថាម៉ាក ឬក៏ផលិតផលរបស់សហរដ្ឋអាមេរិក មានគុណភាពនិងស្តង់ដាល្អជាងឬខ្ពស់ជាងម៉ាកយីហោនៅប្រទេសជិតខាង។”

គួរបញ្ជាក់ផងដែរថា ការពង្រីកវិសាលភាពសេវាកម្មរួមមាន ទាំងសេវាកម្ម ញុំាក្នុងហាង ខ្ចប់ទៅផ្ទះ និងសេវាកម្ម ដឹកជញ្ជូន ដល់ទីកន្លែងតាមរយៈលេខទូរស័ព្ទ 023 890 890 ក៏ដូច Pizza Hut Digital Store របស់យើង គឺ PizzaHut Kh APP, www.pizzahut.com.kh បន្ថែមពីលើការកម្ម៉ង់ដ៏សំបូរបែប ក្រុមហ៊ុន Pizza Hut ក៏បានកំពុងធ្វើការបន្ថែម Online Payment Method ក្រៅពីការទូទាត់សាច់ប្រាក់សុទ្ធ ABA Scan ឥឡូវនេះអតិថិជនអាចទូទាត់ប្រាក់ភ្លាមៗនៅពេលដែលគាត់កម្ម៉ង់តាម App។

អំពីភីហ្សាហាត់
ភីហ្សាហាត់ជាបុត្រសម្ព័ន្ធរបស់ Yum! Brands, Inc. (NYSE: YUM) ដែលមានហាងភីហ្សាច្រើនជាងគេនៅលើពិភពលោក។ បង្កើតឡើងនៅឆ្នាំ 1958 នៅទីក្រុង Witachi រដ្ឋ Kansas។ ភីហ្សាហាត់មានប្រតិបត្តិការជាង 18,000ហាង នៅជាង 110 ប្រទេសលើពិភពលោក។

ភីហ្សាហាត់បានប្តេជ្ញាផ្តល់ជូននូវភាពងាយស្រួលការកុម៉្មង់រហូតដល់ការដឹកជញ្ជូនដល់ទីកន្លែង។ ឥឡូវនេះលើសពីពេលណាៗទាំងអស់ ក្នុងនាមជាម៉ាកភីហ្សាដែលធំជាងគេក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ភីហ្សាហាត់បានប្តេចជ្ញាចូលរួមចំនែកដើម្បីដើរតួរនាទីក្នុងការបម្រើជូនអាហារសុវត្ថិភាពដល់ក្រុមគ្រួសារអតិថិជនទាំងអស់។ ដើម្បីធានាបានសុវត្ថិភាពជូនដល់អតិថិជនពួកគាត់អាចបញ្ជាទិញភីហ្សាដ៏ឈ្ងុយឆ្ងាញ់របស់ពួកគាត់ដោយមិនប៉ះពាល់ផ្ទាល់បានតាមរយៈការកម្ម៉ង់ពីក្នុងឡាន សេវាវេចខ្ចប់ និងសេវាកម្មដឹកជញ្ជូនដល់កន្លែងដែលមិនប៉ះពាល់ផ្ទាល់។

Share This Post: