PR

បរិបទនៃការរស់នៅបែបថ្មី ទំនើប ទាន់សម័យ បានមកដល់ប្រទេសកម្ពុជាហើយ

BY
Liny Chan
September 9, 2021

SCG HOME ជាមជ្ឈមណ្ឌលប្រមូលផ្ដុំនូវសម្ភារតុបតែងគេហដ្ឋាន និងសម្ភារសំណង់ដ៏សម្បូណ៌បែបសម្រាប់ការរស់នៅបែបស៊ីវិល័យដែលនាំមុខគេមកពីប្រទេសថៃ ឥឡូវនេះ មានវត្តមានដំបូងក្នុងប្រទេសកម្ពុជាហើយ ដែលមានទីតាំងនៅភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដើម្បីបំពេញនូវតម្រូវការអតិថិជនដែលនិយមការរស់នៅបែបច្នៃប្រឌិត ស៊ីវិល័យ ដើម្បីធ្វើឲ្យការរស់នៅកាន់តែប្រសើរឡើង។ សម្ភារសំណង់ សម្ភារតុបតែងគេហដ្ឋាន និងសេវាកម្មជាច្រើនទៀតនឹងចូលមកបំពេញតម្រូវការ ការរស់នៅតាមបែបផែនផ្សេងៗគ្នា និងសម្រាប់មនុស្សគ្រប់វ័យ គឺមាននៅ SCG HOME at DESIGN VILLAGE ។

នៅខាងក្នុង SCG HOME at DESIGN VILLAGE មាន សាលការ៉ូជញ្ជាំងនិងកម្រាល រួមមានការ៉ូខ្នាតធំ មជ្ឈមណ្ឌលផ្នែកអំពូលភ្លើង សម្ភារផ្នែកផ្ទះបាយមានដូចជាតុបាយ សម្ភារប្រើប្រាស់សម្រាប់ធ្វើម្ហូបអាហារ សម្ភារបន្ទប់ទឹក ថ្នាំលាបពណ៍ សម្ភារDIY និងសម្ភារសំណង់ជាច្រើនផ្សេងៗទៀត។

អតិថិជន អាចរៀបចំរចនាម៉ូតដោយខ្លួនឯងទៅតាមក្តីស្រមៃ ឬក៏អាចទទួលយកការប្រឹក្សាយោបល់ពីអ្នកជំនាញរបស់ SCG HOME ដើម្បីជ្រើសរើសសម្ភារ ឲ្យសាកសមជាមួយបែបផែនក្នុងការរស់នៅប្រចាំថ្ងៃ។ដោយមានការរៀបចំតាំងបង្ហាញជាឈុតគំរូសម្រាប់ការរៀបការរ៉ូ និងអំពូលភ្លើង អតិជនអាចនឹងមានគំនិតថ្មីៗក្នុងរៀបចំផ្ទះរបស់ខ្លួន ឲ្យកាន់តែស្អាតនិងមានសោភ័ណភាពបែបទាន់សម័យ។ ចំពោះជញ្ជាំង កម្រាល និងដំបូល មានជាច្រើនប្រភេទផលិតពីសេរ៉ាមិច និងប្រភេទបេតុងជាដើមដែលអតិថិជនមានជម្រើសច្រើនក្នុងការជ្រើសរើស។ ចំណែកឯមជ្ឈមណ្ឌលផ្នែកអំពូលភ្លើងនឹងផ្តល់ជូនអតិជននូវផលិតផលដែលមានគុណភាពខ្ពស់ក្នុងតម្លៃសមរម្យ ប្រកបដោយបទពិសោធន៍អស់រយៈពេលជាច្រើនឆ្នាំក្នុងការផ្គត់ផ្គង់សម្ភារអំពូលភ្លើងដល់អតិថិជន ។ នៅក្នុងវិស័យឧស្សាហកម្មអំពូលភ្លើង SCG HOME បានបង្កើននូវការអភិវឌ្ឍ និងរចនាអំពូលភ្លើងដែលកំពុងពេញនិយមក្នុងទីផ្សារបច្ចុប្បន្ន។ លើសពីនេះទៅទៀត នៅផ្នែកផ្គត់ផ្គង់សម្ភារផ្ទះបាយក៏មានការតាំងបង្ហាញជាឈុតគំរូជាច្រើនប្រភេទផងដែរ ដែលមានពណ៌និងប្រភេទខុសៗគ្នា ធ្វើឲ្យអតិថិជនមានភាពងាយស្រួលក្នុងការសម្រេចចិត្តនិងជ្រើសរើស ឲ្យសាកសមទៅនឹងផ្ទះបាយរបស់អតិថិជន។

SCG HOME មានសេចក្តីសោមនស្សរីករាយបំផុតដែលបានបំពេញនូវតម្រូវការរបស់អតិថិជន អ្នកតុបតែងគេហដ្ឋាន និងក្រុមហ៊ុនសំណង់ក្នុងការបញ្ជាទិញសម្ភារតុបតែងគេហដ្ឋាន និងសម្ភារសំណង់ ឲ្យមានលក្ខណៈងាយស្រួល ចំនេញពេលវេលា ជាពិសេសបុគ្គលិកប្រឹក្សាយោបល់របស់យើងចាំជួយលោកអ្នកគ្រប់ពេលវេលា និងជួយតំឡើងសម្ភារ ដល់ផ្ទះរបស់អតិថិជនផ្ទាល់តែម្តង។

សូមអញ្ជើញមកទស្សនា SCG HOME at DESIGN VILLAGE តាមអាសយដ្ឋានខាងលើ ឬចូលទៅកាន់ទីតាំងរបស់ SCG HOME at DESIGN VILLAGE តាមរយៈ https://goo.gl/maps/aTp19GyrDvaP8DzD7

SCG HOME at DESIGN VILLAGE មានលក់ អនឡាញនៅលើទំព័រហ្វេសប៊ុក តេលេក្រាម និងវេបសាយផងដែរលោកអ្នកអាចចូលមើលនិងអាចបញ្ជាទិញសម្ភារក្នុងផ្ទះខាងក្រោមនេះ។
Facebook Page: https://www.facebook.com/scghomekh
Telegram: https://t.me/scghomecambodia
Website: https://scghome.com.kh/

Share This Post: